ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរព័ត៌មានខេត្តប៉ៃលិន បានចូលរួមពិធីបុណ្យសព និងរំលែកទុក្ខចំពោះ លោក អ៊ូច សារ៉េម ដែលកំពុងមានទុក្ខជាទម្ងន់


ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ ២០២០ លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្ត អមដំណើរដោយ លោក គង់ ជឺ អនុប្រធានមន្ទីរ បានដឹកនាំប្រធានការិយាល័យជំនាញចំណុះមន្ទីរ និងមន្ត្រីក្រោមឱវាទ ទៅចូលរួមពិធីបុណ្យសពលោកតា សុខ សាវុត អាយុ៧៤ឆ្នាំ ត្រូវជាឳពុកក្មេកលោក អ៊ូច សារ៉េម អនុប្រធានការិយាល័យវិទ្យុ ដែលបានទួលមរណៈភាពដោយរោគពាធកាលពីវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ដែលពិធីបុណ្យនេះប្រារព្ធនៅគេដ្ឋានលោក អ៊ូច សារ៉េម ស្ថិតនៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

នៅក្នុងឱកាសដ៏កៀមក្រំនេះ លោក យូ ពៅ ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មាន បានសំដែងនូវការក្តុកក្តួលយ៉ាងក្រៃលែង និងសោកស្តាយជាពន់ពេកចំពោះក្រុមគ្រួសារលោក អ៊ូច សារ៉េម ដែលបានបាត់បង់នូវឳពុក ឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់ ព្រមទាំងសូមឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធរបស់លោកតា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ លោកប្រធានមន្ទីរក៍បានផ្តាំផ្ញើដល់ក្រុមគ្រួសារសពត្រូវកាត់ចិត្ត ហើយត្រូវតែបន្តប្រកបមុខរបររកទទួលទាន និងថែរក្សាសុខភាព អោយបានល្អ ដើម្បីជាសផុតពីជម្ងឺឈឺតម្កាត់ផ្សេងៗ ។

ជាការឆ្លើយ លោក អ៊ូច សារ៉េម ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានទាំងអស់ ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមបុណ្យសពឪពុកក្មេករបស់លោក ព្រមទាំងសូមបួងសួងដល់បារមីវត្ថុសាកសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាដល់ក្រុមការងារទាំងអស់ សូមមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕