(19-11-2015) ប៉ៃលិន៖ ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោកប្រធាន អនុប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយទៅឧបត្ថម្ភដល់កងវរៈសេនាតូចលេខ៥២៣ចំណុះ កងពលតូចថ្មើរជើងលេខ៥២ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីបញ្ជការជួរមុខដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា ថៃ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
លោកឧត្តមសេនីយ៍ទោ ម៉ី សឹង្ហន មេបញ្ជាការកងពលតូចថ្មើជើងលេខ៥២បានអោយដឹងថា៖ កងពលតូចថ្មើជើងលេខ៥២ បានកសាងពង្រឹងប្រព័ន្ធប្រៀបការពារជាតិ ឈ្នាន់ជួរមុខទិសប៉ៃលិននេះការមានការឧបត្ថម្ភគាំទ្រ និងបង្កលក្ខណៈគ្រប់បែបយ៉ាងពីសំណាក់ឯកឧត្តមអភិបាលខេត្តប៉ៃលិន អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងក្រោមការឧត្តមជ្រោមជ្រែង ទំនុកបំរុងពីរប្រមុខរដ្ឋាភិបាល ព្រមទាំងដៃគូសម្ព័ន្ធមេត្រីភាព គឺក្រសួងអភិវឌ្ឍន៏ជនបទ ។ ទន្ទឹមនឹងការកសាងកំលាំង និងប្រៀបការពារ នាយទាហាន នាយទាហានរង និងពលទាហាន បានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធិផលនានាក្នុងអង្គភាព ក្នុងនោះសម្រេចបាន ការកសាងផ្ទះបាយ ផ្ទះស្នាក់នៅ អណ្តូងស្នប់ចំនួន៤ អាងស្តុបទឹកចំណុះ២០០០លីត្រ ចំនួន៦ផ្លូវលំក្រាលគ្រួសក្រហមចំនួន១ខ្សែប្រវែង១៥០០គីឡូម៉ែត្រ ក្នុងនោះសម្តេចតេជោ និងសម្តេចកតិព្រឹទ្ធបណិ្ឌត ក៏បានបរិច្ចាកនូវថវិការខ្លូនឧបត្ថមប្រាក់បន្ថែមដល់កងកំលាំងប្រដាប់អាវុធដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនជួរមុខក្នុងមួយនាក់៣០០០រៀលក្នុង១ថ្ងៃផងដែរ។
ក្នុងឱកាសនៃការចុះសាកសួរសុខទុក្ខឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៏ កោតសរសើរដល់ទាយ នាយរង និងពលទាហានទាំងអស់ដែលបានលៈបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិ មាតុភូមិ និងការពារបូរណៈភាពទឹងដីបានគង់វង្ស ។ កងយោធពលខេរមភូមិន្ទយើងទាំងអស់ ក៏ជាកំលាំងដែលមិនអាចខ្វះបានក្នុងការធានាឲ្យប្រទេសជាតិមានសន្តិភាព ពិសេសត្រូវការពារឲ្យដាច់ខាតនូវរាល់សកម្មភាព ឬការប៉ុនប៉ងណាមួយដែលរំលោភបំពានដល់ស្ថាប័នព្រះមហាក្សត្រ ស្ថាប័នរដ្ឋភាជាតិ និងផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតសម្តែងឆន្ទះរបស់ប្រជាពលរដ្ឋដែលមានលក្ខណៈ ត្រឹមត្រូវ សេរី និងយុត្តិធម៌ ហើយកងកំលាំងរបស់យើងក៏ត្រូវការពារសមិទ្ធិផលនៃនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដ៏ឆ្នើម ដែលបាននាំមកនូវសន្តិភាពពេញលេញ១០០%ជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបន្តថា កងកំលាំងប្រដាប់អាវុធទាំងអស់ត្រូវតែធ្វើជាគំរូ និងត្រូវស្តាប់បទបញ្ជាពីថ្នាក់លើហើយគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីអនុវត្តការងារទទួលបានជោគជ័យក្នុងនោះឯកឧត្តមក៏បានផ្តាំផ្ញើដល់កងកំលាំងប្រដាប់អាវុធទាំងអស់ត្រូវចូលរួមការពារ ភូមិ ឃុំ មានសុវត្ថិភាព ជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវថែទាំ និងទប់ស្កាត់ រាល់ការកាប់បំផ្លាញ់ព្រៃឈើព្រមទាំងណែនាំដល់បងប្អូនប្រជាពលរដ្ឋអោយយល់ដឹងអំពីបរិស្ថានព្រៃឈើព្រោះថាព្រៃឈើមានសារៈសំខាន់ណាស់វាអាចជួយទប់ស្កាត់ការបម្រែបម្រួលអាកាសធាតុ ។ ឯកឧត្តមបានសង្កត់ធ្ងន់ឲ្យកងកំលាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនទាំងអស់ត្រូវរៀបចំដាំដើមឈើឡើងវិញដើម្បីធានាដល់បរិស្ថានបៃតង ដោយរួមសហការជាមួយរដ្ឋបាលព្រៃឈើខេត្ត។
ក្នុងនោះដែរឯកឧត្តម កើតសុធា នៃគណៈអភិបាលខេត្តប៉ៃលិនព្រមទាំងថ្នាក់ដឹកនាំមន្ទីស្ថាប័នជុំវិញខេត្តបានយកអំណោយឧបត្ថមដល់កងវរៈសេនាតូចលេខ៥២៣ចំណុះទីបញ្ជាកាជួរមុខកងពលតូចថ្មើរជើងលេខ៥២រួមមាន៖ស័ង្កសី២០០សន្លឹក ដែកគោលមួក១កេស មីចំនួន៦០កេស ទឹកត្រី២៤យួរ ត្រីខ១០កេស ទឹកស៊ីអ៊ីវ០៨យួរ ប៊ីចេង០៤កញ្ចប់ ប្រេងឆាដបតូច១យួ និងដបធំ០៣ដប ស្ករស២០គីឡូក្រាម ទឹកសុទ្ធ២០យួរ និងថវិការ ៤២០០០០០រៀល(បួនលានពីសែនរៀល)ផងដែរ។
[youtube id= “c6_5C-wmi5M”]