លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅសាលាបឋម សិក្សាអូរឈើក្រំទទួលអំណោយពីលោកវរៈសេនីយឯក យ៉េនសុខអៀងនិងពីក្រុមហ៊ុនផកគុណសាបខាវ


(17-11-2015) ប៉ៃលិន៖ ល្ងាច​ថ្ងៃ​ទី​១៧​ខែ​វិច្ចិការ​ឆ្នាំ​២០១៥​លោក​វរៈសេនីយ​ឯក​យ៉េន​ សុខ​ អៀង​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថខេត្ត​និង​ក្រុម​ហ៊ុន​ផក​គុណ​សាប​ខាវ​បាន​នាំ​យក​សំ​ភារៈ​ ថវិ​កា​ទៅ​ឧបត្ថម្ភ​ដល់​លោក​គ្រូអ្ន​កគ្រូ​និង​សិស្សានុ​សិស្ស​នៅ​សាលា​បឋម​សិក្សា​អូរ​ឈើ​ក្រំ​ស្ថិត​នៅ​ភូមិ​អូ​ឈើ​ក្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិ​ន។

លោក​វិរៈ​សេនី​យឯក​យ៉េន​សុខ​អៀង​មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ប៉ៃ​លិន​បាន​មាន​ប្រសាសន៏​ថា៖​សំភារៈ​ និង​ថវិ​កា​ទាំង​អស់​នេះ​គឺ​បាន​មក​ពី​ការ​ជួយ​ឧបត្ថម្ភ​ពី​សំ​ណាក់​ ក្រុម​ហ៊ុន​ ផក​គុណ​សា​បខា​វ និង​ថវិកាផ្ទាល់​របស់​លោក​ផង​ដែរ​។សំ​ភារៈ​ទាំង​អស់​រួម​មាន​៖​ទឹក​សុទ្ធ​៧​កេះ​ នំ​បុ័ង​២០០​ដើម​ ភួយ​១៦០​ ខោ​អាវ​ឈុតកី​ឡា​១៥០​កំ​ភ្លេ​សារុង​៣០​បាល់​សំ​រាប់​ទាត់​១០​ បំ​ពង់​ដាក់​ទឹក​សំរាប់​ហូប​នៅពេ​លម​កសិក្សា ​ ដែក​ខ្មៅ ​ប៊ិច និងថវិ​កា។លោក​បាន​បន្ត​ថាៈ​ការ​ចែក​សំភារៈ​ទាំង​អស់​នេះ​គឺ​ក្នុង​គោល​បំ​ណង​លើក​ទឹក​ចិត្ត​ដល់​សិស្សា​នុ​សិស្ស​ អោយ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​និង​ចូល​រួម​ជា​មួយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការ​លើក​ស្ទួយ​ វិស័យ​អប់​រំគ្រប់​កំរិត​អោយរីក​ចំ​រើន​ឡើង។

លោក​ក៏​បាន​ផ្តាំ​ផ្ញើរ​ដល់​សិ​ស្សា​នុ​សិស្ស​ទាំង​អស់​ត្រូវ​ខិត​ខំ​សិក្សា​រៀន​សូត្រ​ និង​ស្តាប់បង្គាប់​លោក​ឱ​ពុក​អ្នក​ម្តាយ​លោក​គ្រូ​អ្នក​គ្រូ​ព្រម​ទាំង​ត្រូវ​ធ្វើ​ខ្លួន​ជា​សិស្ស​ល្អ​កូន​ល្អ​ជា​ទំ​ពាំ​ស្នងឬ​ស្សី​សំ​រាប់​បន្ត​វេន​ប្រ​ទេស​ជាតិ​យើង​។ជា​ពិ​សេស​កូន​ៗទាំង​អស់​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ល្បែង​ពា​លា​ព្រោះ​ថា​គ្រឿង​ញៀន​ធ្វើ​ឲ្យ​ខូច​អា​នា​គត់​ក្មួយ​ៗ ​ហើយ​សង្គម​ស្អប់​ខ្ពើម​បំផុត​។

លោក​វិរៈ​សេនីយ​ឯក​យ៉េន​សុខ​អៀង​និង​សប្បុ​រស​ជន​ ក៏​បាន​ចែក​អំ​ណោយ​ដល់​ សិស្សា​នុ​សិស្ស​ចំនួន​១៣៨​នាក់​ម្នាក់​ៗ​ទទួល​បាន​នំ​បុ័ង​១​ទឹក​សុទ្ធ​ដប​១​ អាវ​ឈុត​កីឡា​១​កម្លេ​ បំ​ពង់​ដាក់​ទឹក​សំ​រាប់ហូបនៅ​ពេលមកសិក្សា​១​ដៃ​ខ្មៅ​១​ប៊ិច​១​និង​ថវិកា​៥០​ពាន់​រៀល​ ក្នុង​នោះ ​ក្រុម​ហ៊ុន​ផក​គុណ​សា​បខាវ ​បន្ថែម​ថវិកា​ដល់សិស្សា​នុសិស្ស​មា្នក់​ៗទៀត​២០​បាត។

ដោយ​ឡែក​គ្រូ​ចំ​នួន​៥​នាក់​ម្នាក់​ៗ​ទទួល​បាន​ទឹក​សុទ្ធ​ នំ​បុ័ង​១ ​សារុង​១ ​ភួយ១​ និង​ ថវិកា​២​ម៉ឺនរៀ​លក្នុងនោះ​ក្រុម​ហ៊ុន​ផក​គុណ​សាប​ខាវ​បន្ថែម​ថវិ​កា​ម្នាក់​២០០​បាត​ផង​ដែរ​។

cpp-17-11-2015-001 cpp-17-11-2015-002 cpp-17-11-2015-003 cpp-17-11-2015-004 cpp-17-11-2015-005 cpp-17-11-2015-006

[youtube id= “ieS3T-xsZWA”]