(13-11-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០១៥ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ស្តីពីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈសំរាប់ទំនិញ និងសេវាកម្មចាំបាច់មួយចំនួនដែលត្រូវប្រើប្រាស់បន្ទាន់នៅដើមឆ្នាំថវិការ ក្រោមអធិបតីភាព ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិន លោករៀម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិននិងមានការអញ្ចើញចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទីរ និងលោកលោកស្រីប្រធានអនុប្រធានការិយាល័យលទ្ធកម្មនៅតាមក្រុង/ស្រុក មន្ទីរជំនាញ ជុំវិញខេត្តផងដែរ។
លោករៀម សុមាន ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអានសារាចរណែនាំលេខ០១៣ស្តីពីការអនុវត្តកិច្ចលទ្ធកម្មសាធារណៈសម្រាប់មុខទំនិញ និងសេវាកម្មចាំបាច់មួយចំនួនដែលត្រូវប្រើប្រាស់បន្ទាន់នៅដើមឆ្នាំថវិការក្នុងគោលបំណងធានាអោយក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សហគ្រាសសាធារណៈគ្រឹះស្ថានសាធារណៈរដ្ឋបាល អង្គភាពថវិកា និងអង្គភាពរដ្ឋ ដើម្បីបង្កើនល្បឿននិងប្រសិទ្ធភាពនៃចំណាយថវិការជាតិ ព្រមទាំងបង្កើនគុណភាពនៃការផ្តល់សេវាសាធារណៈឆាប់រហ័ស និងដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាពព្រមទាំងការសន្សំសំចៃក្នុងដំណើរការនៃកិច្ចលទ្ធកម្មសាធារណៈស្របតាមបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
បន្ទាប់ពី លោក មុត មឿន ប្រធានការិយាល័យលទ្ធកម្មបានធ្វើបទបង្ហាញស្តីពីការរៀបចំផែនការលទ្ធកម្មរូចមក ឯកឧត្តម អៀង វុធ អភិបាលរងខេត្តប៉ៃលិនបានមានប្រសាសន៏ថា៖ កិច្ចប្រជុំពេលនេះគឺពិតជាទទួលបាននូវមេរៀន និងបទពិសោធន៏រឹងមាំ ជូនដល់មន្រ្តីជំនាញ ក្នុងការចុះទៅអនុវត្តជាក់ស្តែងអោយទទួលបានប្រសិទ្ធភាព ព្រោះថារាជរដ្ឋាភិបាលបានកែទម្រង់ស៊ីជំរៅ ពីនិតិវិធី វិធីសាស្រ្ត និងបទដ្ឋាននានា អោយក្រសួង ស្ថាប័ន និងតាមមន្ទីរដែលជាប់ព័ន្ធត្រូវអនុវត្តជាដាច់ខាត់ដូច្នោះហើយស្ថានប័នជាប់ពាក់ព័ន្ធទាំងអស់ត្រូវខិតខំស្តាប់ រៀនសូត្រ និងចូលរួមមតិយោបល់អោយបានផុលផុស ព្រោះថាកិច្ចប្រជុំនេះមានសារៈសំខាន់ណាស់ដល់មន្ត្រីជំនាញទាំងអស់អោយយល់ច្បាស់អំពីការរៀបចំលទ្ធកម្មដើម្បីអោយការងារមានប្រសិទ្ធិនិងទទួលបានលទ្ធផលល្អបំផុត។
[youtube id= “4Mn9rBpcJ2o”]