ក្រសួងពាណិជ្ជកម្មបើកសិក្ខាសិលាផ្សព្វផ្សាយអំពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន


​(11-11-2015) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី​១១​ ខែ​វិចិ្ចកា​ ឆ្នាំ​២០១៥​ នៅ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​ប៉ៃលិន​ បាន​បើក​សិក្ខា​សិលា​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អា​ស៊ាន​ ក្រោម​អធិ​បតី​ភាព​ ឯក​ឧត្តម​ ប៉ាន​ សូរ​ស័ក្កិ​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ ឯក​ឧត្តម​ កើត​ សុធា​ អភិ​បាល​ខេត្ត​ប៉ៃលិន​ និង​មាន​ការ​អញ្ជើញ​ចូល​ពី​សំណាក់​ឯក​ឧត្តម​លោក​ជំទាវ​សមា​ជិក​ក្រុម​ប្រឹក្សា​ខេត្ត​ លោក​លោក​ស្រី​អភិ​បាល​ក្រុង​/ស្រុក​ លោក​ប្រធាន​អនុ​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ​លោក​មេ​ភូមិ​ ចៅ​សង្កាត់​ មេ​ឃុំ ​និង​លោក​គ្រូ​អ្នក​គ្រូ ​សិស្សា​នុ​សិស្ស​ជា​ច្រើន​នាក់​ផង​ដែរ​។​

​លោក​ សុខ​ សុ​ធីម​ ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បាន​អោយ​ដឹង​ថា ​៖​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តី​ពី​កិច្ច​សន្យា​ផលិត​កម្ម​កសិកម្ម​នៅ​ថ្ងៃ​ទី​៦​ ខែ​វិច្ចិកា ​ឆ្នាំ​២០១៥​ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​តំបន់​ មាន​សមា​គម​២ ​ក្រុង​/ស្រុក​ ខេត្ត​បាត់​ដំបង​មាន​៥​ស្រុក​ ខេត្ត​កំពង់​ធំ​មាន​១​ស្រុក​ និង​ បាន​ពិ​ភាក្សា​ជា​មួយ​ក្រុម​ ហ៊ុន​ម្សៅ​មី​ នៅ​ស្រុក​កំរៀង​ ខេត្ត​បាត់​ដំបង​ ត្រៀម​រៀប​ចំ​ចុះ​កិច្ច​សន្យា​ផលិត​កម្ម​កសិកម្ម​ ។​លោក​បន្ត​ថាៈ​នៅ​ថ្មីៗ​នេះ​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បាន​សហ​ការ​ជា​មួយ​រដ្ឋ​បាល​ខេត្ត​ ក្រសួង​ពាណិជ្ជ​កម្ម​ និង​សាលា​ខេត្ត​ប៉ៃលិន​រៀប​ចំ​ដាក់​តាំង​បង្ហាញ​ផលិត​ផល​ ចង​សម្ព័ន្ធ​មេត្រី​ភាព​ខេត្ត​ប៉ៃលិន​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​និង​ខេត្ត​ច័ន្ទ​បុរី​ព្រះ​រាជា​ណា​ចក្រ​ថៃ​។​

​បន្ទាប់​ពី​ លោក​ សាន​ ភិ​រុណ្ណ​ អគ្គ​រង​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន​ រួច​មក​ ឯក​ឧត្តម​ កើត​ សុធា​ អភិបាល​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រ​សាសន៏​ថា​៖​សិក្ខា​សិលា​ស្តី​ពី​ការ​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន​នៅ​ពេល​នេះ​គឺ​ពិត​ជា​បាន​ផ្តល់​មូល​ដ្ឋាន​គ្រឹះ ​ហើយ​ជា​មេរៀន​និង​បទ​ពិ​សោធន៏​ដ៏​រឹង​មាំ​ជូន​ដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​អោយ​បាន​យល់​ជ្រាប​ និង​ ស៊ី​ជំរៅ​ ព្រោះ​ថា​សហ​គមន៏​អា​ស៊ាន​និង​ជិត​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ​នៅ​ឆ្នាំ​២០១៦​ ។​ដូច្នោះ​ហើយ​សិក្ខា​កាម​ទាំង​អស់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ នៅ​ចំនុច​សំខាន់ៗ​នៅ​ក្នុង​បទ​បង្ហាញ​នី​មួយៗ​ និង​ត្រូវ​ចូល​រួម​ពិភាក្សា​អោយ​បាន​ផុល​ផុស ​ព្រម​ទាំង​ចេះ​លើក​ឡើង​នូវ​មតិ​យោបល់​អោយ​ចំ​ប្រធាន​បទ​ផង​ដែរ​។​

​ឯក​ឧត្តម​ ប៉ាន​ សូរ​ស័ក្កិ​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​បាន​មាន​ប្រសាសន៏​ថា​៖​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន​ គឺ​ជា​កិច្ច​ព្រម​ព្រៀង​ ដែល​ប្រទេស​ជា​សមា​ជិក​ទាំង​អស់​បាន​ចុះ​ហត្ថ​លេខា​ នៅ​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៩​ ហើយ​បាន​ចូល​ជា​ធ​រមាន​រួច​រាល់​ បន្ទាប់​ពី​សមា​ជិក​អា​ស៊ាន​ទាំង​អស់​បាន​ផ្តល់​សេច​ក្តី​ជូន​ដំណឹង​ ទៅ​លេខា​ធិកា​រដ្ឋាន​អាស៊ាន​។

​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន​នេះ​ គឺ​តម្រូវ​ឱ្យ​ប្រទេស​សមា​ជិក​ទាំង​អស់​អនុ​វត្ត​នូវ​ កាត់​បន្ថយ​ពន្ធ​ ឬ​ការ​លុប​បំបាត់​ពន្ធ​នាំ​ចូល​ ការ​លុប​អត្រា​ពន្ធ​កូតា​ និង​ការ​លុប​បំបាត់​វិធាន​ មិន​មែន​ពន្ធ​ ជា​ដើម​។​ ក្រៅ​ពី​នោះ​ ក៏​នៅ​មាន​ការ​ទាម​ទារ​ឱ្យ​ប្រទេស​សមា​ជិក​ទាំង​អស់​ បំពេញ​ទៅ​តាម​វិធាន​ដើម​កំណើត​ទំនិញ ​ទើប​ទទួល​បាន​ពន្ធ​អនុ​គ្រោះ ​នៅ​ពេល​ដែល​នាំ​ចូល​ទំនិញ​របស់​ខ្លួន ​ចូល​ប្រទេស​សមា​ជិក​ផ្សេង​ទៀត​។​ដើម្បី​ឱ្យ​អ្នក​ចូល​រួម​សិក្ខា​សាលា​ពេល​នេះ ​បាន​ជ្រាប​ច្បាស់ ​ពី​អត្ថ​ប្រយោជន៍​ ក៏​ដូច​ជា​ការ​អនុវត្ត​នៃ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទំនិញ​អាស៊ាន​នេះ​ ក្រសួង​ពាណិជ្ជ​កម្ម​ក៏​បាន​អនុញ្ញាត​ឲ្យ​លោក​ សាន​ ភិ​រុណ្ណា អគ្គ​នាយក​រង​ពាណិជ្ជ​កម្ម​អន្តរ​ជាតិ​ ដឹក​នាំ​ធ្វើការ​ផ្សព្វ​ផ្សាយ​អំពី​កិច្ច​ព្រម​ព្រៀង​អាស៊ាន ​នេះ​ នៅ​តាម​បណ្ដា​ខេត្ដ​ជាប់​ព្រំ​ដែន​។​បន្ថែម​ពី​នោះ​ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​ទំនង​អាស៊ាន​ នេះ​ សូម​ស្នើ​ដល់​បង​ប្អូន​ ពាណិជ្ជ​ករ​ អាជីវ​ករ​ ដែល​បាន​ជួប​ ឬ​មន្ទិល​លើ​បញ្ហា​អ្វី​មួយ​ សូម​ធ្វើ​ជា​លិខិត​ជូន​ទៅ​ក្រសួង​តាម​រយៈ​មន្ទីរ​ពាណិជ្ជ​ខេត្ត ដោយ​បញ្ជាក់​ពី​មូល​ហេតុ​ និង​បញ្ហា​ដែល​កើត​ឡើង ដើម្បី​ក្រសួង​​ធ្វើការដោះ​ស្រាយ ឬបកស្រាយជូន។

​ឯក​ឧត្តម​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​សិក្ខា​កាម​ទាំង​អស់​យក​ត្រូវ​ចិត្ត​ទុក​ដាក់​ស្វែង​យល់​ និង​ផ្លាស់​ប្តូរ​យោបល់​ដើម្បី​ទទួល​បាន​ជា​ចំណេះ​ដឹង​សំរាប់​យក​ទៅ​អនុវត្ត​ទៅ​ថ្ងៃ​អនាគត់​។​

cpp-11-11-2015-001 cpp-11-11-2015-002 cpp-11-11-2015-003 cpp-11-11-2015-004

[youtube id= “mGZf87ZKs28”]