ដោយ៖ វួច ពឿន វិទ្យុជាតិខេត្តប៉ៃលិន
នៅរសៀលថ្ងៃច័ន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ធូ ភា អភិបាលរងខេត្តប៉ៃលិន និងជាប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា រួមដំណើរលោក យូ ពៅ ប្រធានមន្ទីរព័ត៌មាន និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា, លោក ភី ឡងឌី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមការងារចុះជួយសង្កាត់ទួលល្វា ព្រមទាំងសមាជិកក្រុមការងារចុះជួយសង្កាត់ទួលល្វាមួយចំនួនទៀន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៣០០,០០០៛ ទៅឧបត្ថម្តដល់លោកស្រី សៀង សារឿន អាយុ ៥២ឆ្នាំ ដែលបានកំពុងសម្រាកព្យាបាលជម្ងឺពោះរៀនដុះខ្នែង នៅក្នុងផ្ទះរបស់គាត់ (ក្រោយពីវះកាត់រួច) ស្ថិតនៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
មានប្រសាសន៍សំណេះសំណាលនាពេលនោះ ឯកឧត្តម ធូ ភា បានសំដែងការសោកស្តាយ អាណិតអាសូដល់លោកស្រី សៀង សារឿន ដែលទទួលរងនូវជម្ងឺមកយាយីដល់រាងកាយ ដែលជាបន្ទុកបន្ថែមដល់ក្រុមគ្រួសារក្នុងការចំណាយលើការព្យាបាល និងខាតបង់ពេលវេលាប្រកបរបរចិញ្ចឹមជីវិតផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា ជាការពិតណាស់ជម្ងឺតែងកើតមានដល់មនុស្សគ្រប់រួប មិនមាននណាម្នាក់ជៀសផុតឡើយ ប៉ុន្តែការថែទាំសុខភាព ការរស់នៅដោយមានអនាម័យ គឺជាកត្តាចាំបាច់ក្នុងការបង្ការទប់ស្កាត់ជម្ងឺ តម្កាត់នានាកុំអោយកើតមានឡើងជាអតិបរមា។ ឯកឧត្តមបានមានប្រាសន៍បន្តថា ការចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមកឧបត្ថម្តដល់លោកស្រី សៀង សារឿន នាពេលនេះ គឺជាការលើកទឹកចិត្ត និងរួមចំណែកក្នុងការដោះស្រាយនៃការចំណាយរបស់លោកស្រី ដែលទាំងអស់នេះគឺជាស្មារតីរួមរបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជួយគ្នាក្នុងគ្រាក្រលំបាក៕ ដោយ៖ វួច ពឿន