ខេត្តប៉ៃលិនបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មសម្រាប់អាណត្តិទី០១


(ប៉ៃលិន)៖នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋ​លេខា​ធិ​ការ ក្រសួង​ពាណិជ្ជកម្ម  ឯកឧត្តម វេង សុ​ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អម​ដំណើរឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត​ប៉ៃលិន ​ ឯកឧត្តម ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម​កម្ពុជា​តំណាងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងលោក​លោក​ស្រីប្រធានអនុ​ប្រធាន​មន្ទី​រជុំវិញខេត្ត បានអញ្ជើញពិនិត្យ​មើលពី​សកម្ម​ភាព​នៃការបោះឆ្នោតជ្រើសតាំងស​ភា​ពា​ណិ​ជ្ជ​កម្មខេត្តសម្រាប់អាណត្តិទី០១ នៅបរិវេណមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅភូមិ​ប៉ាហ៊ី​ត្បូង សង្កាត់ប៉ៃលិន ក្រុង​ប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋ​លេខា​ធិ​ការ ក្រសួង​ពាណិជ្ជកម្មបានមានប្រសាសន៍ថា៖​ការបោះឆ្នោត​ជ្រើសតាំងសភាពាណិជ្ជកម្ម អាណត្តិទី០១ នៅពេលនេះ​ដើម្បីជ្រើស​រើស​យកប្រធានអនុប្រធានសភាពពាណិជ្ជកម្មសំរាប់ដឹកនាំការងារក្បាលម៉ាស៊ីនក្នុងការអភិវឌ្ឍន៍   វិស័យពាណិជម្មអោយបានកាន់តែមានការរីកចំរើន ជាពិសេសជួយ​សម្របសម្រួល​វិស័យ​ឯកជន ទាំងក្នុងនិងក្រៅប្រទេស​អោយសហការក្នុងការនាំចេញនាំចូលទំនិញ កសិផល កសិកម្ម ទំនិញផ្សេងៗ ដែលធ្វើអោយបងប្អូនប្រជាពលរដ្ឋងាយស្រួលលក់ នឹងទិញផលិតផល      កសិផល កសិកម្ម របស់ខ្លួន ក្នុងតម្លៃសមរម្យ ក្នុងន័យលើក​កម្ពស់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង ឆ្លើយតបនឹងគោល​នយោ​បាយ​​របស់រាជ​រដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ជាមួយគ្នានេះផ្តល់នៅ​ឱកាសការងារដល់យុវជន​ក្នុងការពង្រឹង​ពង្រីក​សមត្ថភាព នៅក្នុងវិស័យពាណិជ្ជកម្មនេះអោយបានកាន់តែល្អប្រសើរ ឈ្ពោះទៅ​ការងា​រ​សហកា​ររវាងក្រុមហ៊ុនឯកជននានា ដែលចង់មកវិនិយោគ​វិស័យពាណិជ្ជក​ម្មក្នុង​ប្រទេស​កម្ពុជា ដើម្បីដឹកដៃគ្នាកសាងអភិវឌ្ឍន៍​នៅតាមតំបន់នានា នៃព្រះរាជាណា​ចក្រកម្ពុជា                ​អោយមានការរីកចំរើនជាបន្តបន្ទាប់។ឯកឧត្តមលើកឡើងថា៖ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្ម សម្រាប់អាណត្តិទី០១នេះ មានចំនួនមាន២លើក  នឹងមាន រយៈ ពេល៦ឆ្នាំ  ក្នុងនោះ៣ឆ្នាំបោះឆ្នោតម្តង ដែលមានបេក្ខជន​បេក្ខនារីឈរ​ឈ្មោះនៅ​តាម​បណ្តា​ខេត្តនានា ស្របតាមការណែនាំពីក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម និង​គណៈកម្មការរៀបចំបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មនៅរាជធានីខេត្ត ។ ជាក់ស្តែងនៅពេលនេះការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិនបានអនុវត្តស្របតាមច្បាប់របស់ក្រសួងពាណិជ្ជកម្មនឹងបានបែងចែកមាន០២ដំណាក់កាល គឺដំណាក់កាលទី១  បោះឆ្នោតជ្រើសរើសយកបេក្ខជនឈរឈ្មោះចំនួន១៥ រូប ដែលមាន​បេក្ខជនឈរឈ្មោះសរុប១៧រូប ដើម្បីបន្តកិច្ចការងារបោះឆ្នោតទៀត។ដំណាក់កាលទី២ បើកកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ នឹងបេក្ខជនចំនួន១៥រូបដែលជាប់ មកពិភាក្សា​ នឹ​ងបោះ​ឆ្នោត​ជ្រើសរើសយក​ប្រធានសម្រេចជាស្ថាពរ​តែម្តង។​ទន្ទឹមនឹងនេះ​ឯកឧត្តម​ក៍សំនូម​ពរ​ដល់ប្រធានថ្មីនឹង សមា​ជិក សភាពាណិជ្ជកម្មថ្មីត្រូវចេះ​សាមគ្គីសហការគ្នាធ្វើ​ការ​ងារ​របស់ខ្លួន​ទៅតាមតួនាទីភារៈ​កិច្ចដើម្បីបំរើផល​ប្រយោជន៍វិស័យ​ឯកជនអោយ​មានការ​រីក​ចំរើននៅក្នុងខេត្តប៉ៃលិន ក៍ដូចទូទាំងប្រទេសផងដែរ។

ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនបានមាន​ប្រសាសន៍ណែនាំដល់​សមា​ជិក​សមាជិការ​សភាពាណិជ្ជកម្មខេត្តប៉ៃលិនចំនួនទាំង១៥នាក់​ដែលជាប់ថ្មីនៅ​ពេលនេះ​ត្រូវខិត​ខំ​យកចិត្តទុកដាក់អនុវត្តការងារ និងពង្រឹងសមត្ថភាពបន្ថែម​ទៀតអោយ​បា​ន​ទាន់​សម័យ​កាលបច្ចេកវិទ្យានឹងត្រូវរៀបចំ​គម្រោងផែនការរបស់ខ្លួន​អោយបាន​អោយ​ត្រឹមត្រូវចំគោលដៅ ក្នុងការអភិវឌ្ឍន៍ខេត្តប៉ៃលិន​អោយមានការរីក​ចំរើន​ជា​បន្ត​បន្ទាប់។ ទន្ទឹម​នឹងនោះត្រូវចេះសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ ដើម្បីដឹកនាំវិស័យ​ពាណិជ្ជកម្ម​​ខេត្តប៉ៃលិន ក្នុងការកៀងគរក្រុមហ៊ុនឯកជន ទាំងនៅក្នុងប្រទេសនឹង​ក្រៅប្រទេស​អោយមកវិនិយោគ នៅគ្រប់ទីកន្លែង ក្នុងន័យលើកកម្ពស់ជីវភាព​របស់បងប្អូនប្រជាពលរដ្ឋ​អោយបានកាន់តែល្អប្រសើរឡើង តាមរយៈកិច្ចសហការ​ជាមួយរដ្ឋបាល​ខេត្ត ស្របតាម​គោល​​នយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា៖ការបោះឆ្នោតជ្រើសតាំងសភាពាណិជ្ជកម្មខេត្តប៉ៃលិន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង ០៨ ព្រឹករហូតដល់ម៉ោង៣ រសៀល ដែលមានការិ​យាល័យចំនួន០២ ការិយាល័យ មាន​បេក្ខជន​ឈរ​ឈ្មោះ​សរុប១៧ រូប អ្នកបោះឆ្នោតសរុប២៤៤នាក់ ជាលទ្ធផល បានមកបោះឆ្នោតសរុប១៥៨ នាក់ អ្នកមិនបានមក​បោះ​ឆ្នោត៨៦ នាក់ ក្នុងនោះសន្លឹកឆ្នោតទទួល​បានពីគណៈគម្មការ​សរុប៣៥០សន្លឹក សន្លឹង​ឆ្នោតបានប្រើប្រាស់១៥៩សន្លឹក សន្លឹកឆ្នោតខូច០១ សន្លឹក សន្លឹកឆ្នោតអនុប្បវាទ ០២​សន្លឹក សន្លឹកឆ្នោតសល់១៩០សន្លឹក សម្រចការបោះឆ្នោតជ្រើស​តាំងសភាព​ពាណិជ្ជ​កម្ម​ អស់រយៈពេញមួយថ្ងៃគឺលោកឧញ៉ា ឡោ ស៊ុនជាង ទទួលការបោះ​ឆ្នោតគាំទ្រច្រើន​ជាងគេ ក្លាយជាជាប្រធានស​ភាពាណិជ្ជកម្ម​ខេត្តប៉ៃលិនថ្មី សំរាប់អាណត្តិទី០១នេះ។