ថ្នាក់ដឹកនាំខេត្តប៉ៃលិនមន្ត្រីរាជការកងកំលាំងប្រដាប់ អាវុធលោកគ្រួអ្នកគ្រួសិស្សានុសិស្សព្រះសង្ឃនឹងបង ប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៦២ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា១៩៥៣៩វិច្ឆិកា២០១៥និងទិវា ខួបកំណើតកងយោពលខេមរភូមិន្ទឆ្នាំ២០១៥


(09-11-2015) ប៉ៃលិន៖ នៅ​បរិ​វេណ​វិ​មាន​ឯក​រាជ្យ​ខេត្ត​ប៉ៃ​លិន​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃ​លិន​មន្ត្រី​រាជ​ការ​កង​កំលាំង​ប្រ​ដាប់​អា​វុធ​លោក​គ្រួ​អ្នក​គ្រួ​សិស្សា​នុ​សិស្ស​ព្រះ​សង្ឃ​ព្រម​ទាំង​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​យ៉ាង​ច្រើន​កុះ​ករ​បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​ប្រារព្ធ​ពិធី​អប​អរ​សា​ទរ​ខួប​អនុ​ស្សា​វរីយ៍​លើក​ទី​៦២​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​ ៩​វិច្ឆិកា​១៩​៥៣​ ៩​វិច្ឆិកា ​២០​១៥​ និង​បុណ្យ​ខួប​កំ​ណើត​កង​យោ​ពល​ខេមរ​ភូមិន្ទ​ដែល​ពិធី​នេះ​ប្រ​ព្រឹត្តិ​ទៅ​ដោយ​មាន​ការ​អញ្ជើញ​ជា​អធិ​បតី​ភាព​ពី​សំ​ណាក់​ឯក​ឧត្តម​ កើត ​សុធា​ អភិ​បាល​ខេត្ត​ប៉ៃលិន​ និង​ ឯក​ឧត្តម​ ប៉ាន់​ សូរ​ស័ក្កិ​ រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិ​ជ្ជកម្ម​ ឯក​ឧត្ត ​ឡី ​ចាន់​ឆាយ​ ប្រ​ធាន​ក្រុម​ប្រឹ​ក្សា​ខេត្ត​។

បន្ទាប់​ពី​ ឯក​ឧត្តម​ គង់​ដួង​ អាន​ជីវ​ប្រវត្ត​សង្ខេប​នៃ​កង​យោ​ពល​ខេមរ​ភូមិន្ទ​ក្នុង​ការ​តស៊ូ​ដណ្តើម​ឯក​រាជ្យ​ពី​អា​ណា​និគម​និយម​បារាំង​សេស​ ក្រោម​ព្រះ​រាជ​បូជ​នីយ៍​កិច្ច​របស់​សម្តេច​ព្រះ​នរោត្តម​សីហនុ​ព្រះ​មហា​វីរះ​ក្សត្រ​ ព្រះ​បរម​រតន​កោដ​ ព្រះ​បិតា​ឯក​រាជ​ជាតិ​ខ្មែរ​ គោរព​សក្ការៈ​នៃ​យើង​រួច​មក​ ឯក​ឧត្តម​ កើត​ សុ​ធា ​អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រ​សាសន៍​ថា​ ថ្ងៃ​នេះ​ដោយ​សេច​ក្តី​រីក​រាយ​និង​ដោយ​មោទន​ភាព​ជាតិ​ ដែល​យើង​ទាំង​អស់​គ្នា ​បាន​ជួប​ជុំ​គ្នា​ដើម្បី​អប​អរ​សា​ទរ​ ប្រារព្ឋ​ខួប​អនុ​ស្សា​វរីយ៏​លើក​ទី​៦២​នៃ​ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ និង​ទិវា​ខួប​កំ​ណើត​នៃ​កង​យោធ​ពល​ខេម​ភូមិ​មិន្ទ​ដ៏​អង់​អាច​ក្លា​ហាន​នៃ​យើង​។យើង​ទាំង​អស់​គ្នា​បាន​សំ​ដែង​នូវ​កត្ត​វេ​ទិតា​ចំពោះ​សម្តេច​ព្រះ​នរោត្តម​សីហនុ​ព្រះ​មហា​វីរះ​ក្សត្រ ​ព្រះ​បរម​រតន​កោដ​ ព្រះ​បិតា​ឯក​រាជ្យ​ជាតិ​ខ្មែរ​ គោរព​សក្ការៈ​នៃ​យើង​ដែល​ព្រះ​អង្គ​បំ​ពេញ​នូវ​ព្រះ​រាជ​បូជ​នីយ​កិច្ច​ដ៏​ថ្លៃ​ថ្លា​ដឹក​នាំ​តស៊ូ​ទាម​ទារ​មក​វិញ​នូវ​ឯក​រាជ្យ​ជាតិ​ទាំង​ស្រុង​ពី​អាណា​និគម​និយម​បារាំង​នៅ​ថ្ងៃ​ទី​៩​វិច្ឆិកា​ឆ្នាំ​១៩៥៣​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយះ​ពេល​៦២​ឆ្នាំ​ហើយ​។ ថ្ងៃ​ទី​៩​វិច្ឆិកា​ឆ្នាំ​១៩៥៣​ក៏​ជា​ថ្ងៃ​ខួប​កំ​ណើត​នៃ​កង​យោធ​ពល​ខេម​ភូមិ​មិន្ទ​ដ៏​អង់​អាច​ក្លា​ហាន​នៃ​យើង​ផង​ដែរ​ ដែល​ត្រូវ​បាន​ប្រារព្ធ​ព្រម​ជា​មួយ​គ្នា​នេះ​។ក្នុង​រយះ​ពេល​ជា​បន្ត​បន្ទាប់​នេះ ​សម្តេច​អគ្គ​សេនា​បតី​តេជោ​ ហ៊ុន​សែន​ ប្រ​មុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ឆ្នើម​នៃ​យើង​បាន​ដាក់​ចេញ​នូវ​នយោ​បាយ​ឈ្នះ​ឈ្នះ​ប្រកប​ដោយ​ប្រ​សិត​ភាព​ខ្ពស់​បាន​បញ្ចប់​សង្គ្រាម​ដ៍​ឈឺ​ចាប់​ខ្លោច​ផ្សា​រាំ​រ៉ៃ​ជិត​៣​ទស្ស​វត្ស​កន្លង​ទៅ​ជា​ស្ថា​ពរ​ ហើយ​បាន​នាំ​មក​ជូន​ជាតិ​នូវ​សុខ​សន្តិ​ភាព​ពេញ​លេញ​ប​រិបូ​រណ៍​១០០%​ និង​បាន​បន្ត​ដឹក​នាំ​កសាង​ជាតិ​មាតុ​ភូមិ​កម្ពុជា​អោយ​រីក​ចំរើន​លើ​គ្រប់​វិស័យ ​ជា​ពិ​សេស​កម្ពុជា​យើង​មាន​កិត្តិ​ត្យា​នុភាព​ មាន​មុខ​ មាន​មាត់​លើ​ឆាក​អន្តរ​ជាតិ​ទាំង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៏ ​និង​នៅ​ក្នុង​តំ​បន់​អា​ស៊ាន​បច្ចុប្បន្ន​ទៀត​ផង​។

ត​មក​ឯក​ឧត្តម​ កើត​ សុធា​ អភិ​បាល​នៃ​គណៈ​អភិ​បាល​ខេត្ត​ប៉ៃលិន​ និង​ថ្នាក់​ដឹក​នាំ​ កង​កម្លាំង​ប្រដាប់​អា​វុធ ​បាន​ដាក់​ក្រោន​កម្រង​ផ្កា ​ដុត​ទៀន​ជ័យ​ គោរព​ព្រះ​វិញ្ញាណ​ក្ខន្ទ​ ព្រះ​បាទ​សម្តេច​ ព្រះ​នរោ​ត្តម​សីហនុ​ ព្រះ​មហា​វីរ​ក្សត្រ​ ព្រះ​បរម​រតនៈ​កោដ្ឋ​ និង​គោរព​វិញ្ញាណ​ក្ខន្ទ​ដល់​វីរៈ​យុទ្ធ​ជន​យុទ្ធនារី​ដែល​ពលី​ជីវិត​ក្នុង​បុព្វ​ហេតុ​ជាតិ​មាតុ​ភូមិ​រួច​មក​ ក៏​មាន​ពិធី​បង្ហោះ​ប៉េង​ប៉ោង ​លែង​សត្វ​ព្រាប​ និង​បាញ់​កាំ​ជ្រួច​ជា​និមិត្ត​រូប​ នៃ​ការ​ទទួល​បាន​នូវ​ឯក​រាជ្យ​ជាតិ​ផង​ដែរ​ ។

នៅ​ថ្ងៃ​ដដែល​គណៈ​ធិបតី​ក៏​បាន​ចុះ​សាក​សួរ​សុខ​ទុក្ខ​និង​ចែក​អំណោយ​ដល់​អ្នក​ជម្ងឺ​ដែល​កំពុង​សំរាក​បាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​ផង​ដែរ​។​

cpp-09-11-2015-001 cpp-09-11-2015-002 cpp-09-11-2015-003 cpp-09-11-2015-004 cpp-09-11-2015-005 cpp-09-11-2015-006 cpp-09-11-2015-007 cpp-09-11-2015-008 cpp-09-11-2015-009 cpp-09-11-2015-010

[youtube id= “HjwbAW1q5-s”]