ឯកឧត្តម កើតសុធា ប្រធានគណបក្សប្រជាជន កម្ពុជាខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន និងពុទ្ធបរិស័ទ្ធជិតឆ្ងាយបានដង្ហែអង្គកឋិនទានសាមគ្គី វេប្រគេនព្រះសង្ឃវត្តសន្តិមារាម (ហៅវត្តអូរច្រា)


​(08-11-2015) ប៉ៃលិន៖ បុណ្យ​កឋិន​ទាន​សាម​គ្គី​ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ ​ ឯក​ឧត្តម​ កើត​ សុធា​  ប្រ​ធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត​ប៉ៃ​លិន​  លោក ​ឌិន​ គឹម​ ប្រ​ធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​សង្កាត់​ទួល​ល្វា​ ឯក​ឧត្តម​ ធូ​ភា​ អនុ​ប្រធាន​ក្រុម​ការ​ងារ​ លោក​ជំទាវ​ ជា​ លាភ​  លោក​ជំ​ទាវ​ ស៊ុំ​ ហៀង​ លោក​ស្រី ​ សោម​ មុន្នី​រ័ត្ន​ ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ្ធ​មក​ពី​សហ​រដ្ឋ​អា​មេរិក​ ខេត្ត​បាត់​ដំ​បង​ ព្រះ​វិ​ហារ​ និង​ ពុទ្ធ​បរិ​ស័ទ្ធ​ចំណុះ​​ជើង​វត្ត​បាន​ ដង្ហែ​រអង្គ​ក​ឋិន​ទាន​សាម​គ្គី ​ដើម្បី​ទៅ​វេ​ប្រ​គេន​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្យា​អស់​ត្រី​មាស​ក្នុង​ពុទ្ឋ​សីមារ​វត្ត​សន្តិ​មា​រាម​ (ហៅ​វត្ត​អូរ​ច្រា​) ស្ថិត​នៅ​ភូមិ​អូរ​ច្រា​ សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃ​លិន​ ខេត្ត​ប៉ៃ​លិន​។

ពិធី​បុណ្យ​កឋិន​ទាន​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​តាម​ទំ​នៀម​ទំ​លាប់​ប្រ​ពៃ​ណី​ព្រះ​ពុទ្ឋ​សា​សនា​ ដោយ​ បាន ​ជួប​ជុំ​ពុទ្ធ​បរ​ស័ទ្ធ​ជិត​ឆ្ងាយ​  នៅ​ល្ងាច​ថ្ងៃ​ទី​៧​វិច្ឆិកា ​ឆ្នាំ​២០១៥​ មាន​រៀប​ចំ​ពិ​ធី​ក្រុង​ពលី ​នម​សក្កា​ព្រះ​រតន​ត្រៃ​និមន្ត​ព្រះ​សង្ឃ​ចំរើន​ ព្រះ​បរិត្ត​ និង​សំ​ដែង​ធម៍​ទេស​នា ។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៨ ​ខែ ​វិច្ឆិកា​ឆ្នាំ​២០១៥ ​   អង្គ​ក​ឋិន ​បាន​ដង្ហែរ​ប្រទ​ក្សិណ​ជុំ​វិញ​ព្រះ​វិ​ហារ​បី​ជុំ​រួច​វេរ​ប្រ​គេន​ត្រៃ​ជិវរ​និង​គ្រឿង​បរិក្ខា​ ដល់​ព្រះ​សង្ឃ​ជា​កិច្ច​ បង្ហើយ​កម្ម​វិធី​បុណ្យ​ ។

សូម​បញ្ជាក់​ថាៈ​បុណ្យ​កឋិន​ទាន​ជា​ពុទ្ធា​នុ​ញ្ញាត្តិ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​ដែល​ដូន​តា​យើង​បាន​ បន្សល់​ទុក​ជា​ កេរ្តិ៍​តំ​ណែល​តាំង​ពី​យូ​លង់​មក​ហើយ​  សម្រាប់​អោយ​កូន​ចៅ​ជំនាន់​ក្រោយ​ បាន​គោរព​ ប្រតិ​បត្ត​តាម​ទំនាម​ទម្លាប់​ជា​រៀង​រហូត​​មក  ​ដែល​កំ​ណត់​ក្នុង​រដូវ​កាល​បុណ្យ​កឋិន​រយៈ​ពេល​២៩​ថ្ងៃ​។​

​     លោក​ ឌិន​ គឹម​ បាន​មាន​ប្រ​សាសន៍​ថ្លែង​អំណ​គុណ​ដល់​ពុទ្ធ​បរិ​ស័ទ​ជិត​ឆ្ងាយ​ដែល​បាន​ចូល​រួម​បុណ្យ​កឋិន​ទាន​ពេល​នេះ​ក្នុង​គោល​បំណង​លើក​ស្ទួយ​វិស័យ​ព្រះ​ពុទ្ធ​សា​សនា​របស់​ជាតិ​យើង​។លោក​បាន​បន្ត​ថា​ពិធី​បុណ្យ​កឋិន​ទាន​នេះ ​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​   សាម​គ្គី​ភាព​ ឯក​ភាព​គ្នា ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ និង​ ពុទ្ធ​បរិ​ស័ទ្ធ​ជិត​ឆ្ងាយ​ ដែល​បាន​មក​ជួប​ជុំ​គ្នា​ធ្វើ​បុណ្យ​ទាន​ក្នុង​បរិ​យា​កាស​សប្បាយ​រីក​រាយ​ក្រោម​មាគ៌ា​នយោ​បាយ​ដឹក​នាំ​របស់​សម្តេច​ តេ​ជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ធ្វើ​អោយ​ប្រទេស​ជាតិ​ឲ្យ​មាន​សុខ​សន្តិ​ភាព​បរិ​បូរណ៍​មួយ​រយ​ភាគ​រយ។​  បច្ច័យ​និង​គ្រឿង​បរិ​ក្ខា​ដែល​ទទួល​បាន​ពី​អង្គ​កឋិន​ទាន​សាម​គ្គី​មាន​ចំនួន​១៤​.២៤០​.០០០​រៀល​ (ដប់​បួន​លាន​ពីរ​រយ​សែ​សិប​ពាន់​រៀល)​ ប្រាក់​បាត​មាន​ចំនួន​ ២.២០០​បាត​ និង​ប្រាក់​ដុល្លារ​មាន​ចំនួន​ ៥,៩០២​ដុល្លារ ​វេ​ប្រ​គេន​ដល់​ព្រះ​សង្ឃ​សំរាប់​ទុក​កសាង​​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​បន្ត​ទៀត​៕

cpp-07-11-2015-001 cpp-07-11-2015-002 cpp-07-11-2015-003 cpp-07-11-2015-004 cpp-07-11-2015-005 cpp-07-11-2015-006

[youtube id= “hW5ypVK9ZEk”]