ក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការUNDPបើកសិក្ខាសាលាស្តីអំពីកសិកម្មតាមកិច្ចសន្យានិងការ អនុវត្តផលិតកម្មនិងការនាំចេញដំឡូងមីនៅខេត្តប៉ៃលិន


 

(06-11-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី៦ ​ខែ​វិច្ឆិការ​ ឆ្នាំ​២០១៥ ​ក្រសួង​ពាណិជ្ជ​កម្ម ​សហ​ការ​ជា​មួយ​អង្គ​ការ​UN​DP​បាន​បើក​សិក្ខា​សាលា​ស្តី​អំពី​កសិ​កម្ម​តាម​កិច្ច​សន្យា ​និង​ការ​អនុ​វត្ត​នៅ​ក្នុង​ផលិត​កម្ម​ និង​ការ​នាំ​ចេញ​ដំឡូង​មី​នៅ​ខេត្ត​ប៉ៃលិន​ ក្រោម​អធិ​ប​តីភាព ​ឯក​ឧត្តម​ ម៉ៅ ​ថូរ៉ា ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​  ឯក​ឧត្តម​ អៀង​ វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​។

បន្ទាប់​ពី​ លោក​ សុខ​ សុធីម​ ប្រធាន​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​បាន​រាយ​កាណ៏​ពី​សកម្ម​ភាព​ការ​ងារ​របស់​មន្ទីរ​ពាណិជ្ជ​កម្ម​ខេត្ត​រួច​មក​ លោក​ លាង​ រ័ត្ន​ម៉ា​នា​ អ្នក​ឯក​ទេស​គ្រប់​គ្រង​គម្រោង​ បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទស្សនៈ​ទាន​ និង​គំរូ​នៃ​កសិកម្ម​តាម​កិច្ច​សន្យា​និង​បទ​ពិសោធ​នៅ​កម្ពុជា​អោយ​សមា​ជិក​សហ​គមន៏​ដំឡូង​មី​បាន​យល់​ជ្រាប់​កាន់​តែ​ច្បាស់​ក្នុង​ការ​ចុះ​អនុវត្ត​ជាក់​ស្តែង​អោយ​ទទួល​បាន​ប្រសិទ្ធ​ភាព​។

ឯក​ឧត្តម ​អៀង​ វុធ​ អភិ​បាល​រង​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​ភាគ​ច្រើន​ពឹង​ផ្អែង​ទៅ​លើ​ការ​ណាំ​ដំណាំ​កសិកម្ម​ ដូច​ជា​ពោត​ ដំឡូង​មី​ និង​ដំណាំ​ឈើ​ហូប​ផ្លែ​ ។ ដូច្នោះ​អាជ្ញា​ធរ​និង​មន្ទីរ​ស្ថាប័ន​ពាក់​ព័ន្ធ​បាន​ណែ​នាំ​អោយ​បង​ប្អូន​ប្រជា​ពលរដ្ឋ​បង្កើត​សហ​គមន៏​ដំឡូង​ ដើម្បី​ អោយ​ក្រុម​ហ៊ុន​កំណត់​តំលៃ​ពិត​ប្រាកដ​ ងាយ​ស្រួល​ប្រជា​ពលរដ្ឋ​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស​។ឯក​ឧត្តម​សុំ​អោយ​សហគ​មន៏​ទាំង​អស់​នៅ​ខេត្ត​ប៉ៃលិន​ត្រូវ​ចេះ​សហ​ការ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​រក្សា​តម្លៃ​ទីផ្សា​កសិ​ផល​អោយ​មាន​លំនឹង​ ជៀស​វៀង​កុំ​អោយ​ឈ្មួញ​កំណត់​តម្លៃ​ស្រេច​តែ​ចិត្ត​។

ឯក​ឧត្តម​ ម៉ៅ​ ថូរ៉ា​ រដ្ឋ​លេខា​ធិកា​ក្រសួង​ពាណិជ​កម្ម​បាន​មាន​ប្រសាសន៏​ថា៖​ការ​បើក​សិក្ខា​សាលា​ស្តី​អំពី​កសិ​កម្ម​តាម​កិច្ច​សន្យា​ និង​ការ​អនុវត្ត​នៅ​ក្នុង​ផលិត​កម្ម​និង​ការ​នាំ​ចេញ​ដំឡូង​មី​គឺ​ដើម្បី​អនុវត្ត​តាម​គោល​នយោ​បាយ​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​លើក​កំពស់​គុណ​ភាព​និង​តម្លៃ​សំរាប់​នាំ​ចេញ​ជូន​កសិករ​។ឯក​ឧត្តម​បន្ត​ថាៈ​ដើម្បី​អោយ​សហគ​មន៏​ដំឡូង​មី​យល់​កាន់​តែ​ច្បាស់​អំពី​បញ្ហា​ផ្សេង​ៗ និង​អំពី​ការ​ធ្វើ​កសិកម្ម​តាម​កិច្ច​សន្យា​ក្នុង​ការ​ចុះ​អនុវត្ត​ជាក់​ស្តែង​ទទួល​បាន​ប្រសិទ្ធ​ភាព​ ដូច្នោះ​សុំ​អោយ​សហគមន៍​ដំឡូង​មី​ និង​សាប័ន​ពាក់​ព័ន្ធ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ រៀន​សូត្រ​ និង​ធ្វើ​តាម​ការ​ណែ​នាំ​ពី​គ្រូ​បង្គោល​ ព្រោះ​ថា​សិក្ខា​សិលា​នេះ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​សហ​គមន៏​ទាំង​អស់​ដើម្បី​អោយ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​នាំ​ចេញ​ដំឡូង​មី​ទៅ​ក្រៅ​ប្រទេស​ និង​មាន​សិទ្ធិ​ក្នុង​ការ​រក​ទីផ្សា​ដំឡូង​មី ​ អោយ​បាន​ស្ថិត​ថេរ​ជូន​ប្រជា​ពលរដ្ឋ​ផង​ដែរ​។ឯក​ឧត្តម​បន្ត​ថា៖​សហគមន៏​ទាំង​អស់​ត្រូវ​សហ​ការ​ជា​មួយ​មន្ទី​កសិ​កម្ម​ និង​មន្ទី​ពាណិជ្ជ​កម្ម​ដើម្បី​អោយ​មន្ទីរ​ធ្វើ​ការ​ផ្តល់​នូវ​និតិ​វិធី​ណែ​នាំ​និង​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សហ​គមន៏​របស់​ខ្លួន​។ ឯក​ឧត្តម​បាន​មាន​ប្រសាសន៏​កោត​សសើរ​ទៅ​អង្គ​ការ​UNDP​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ណែ​នាំ​និង​បង្ហាត់​បង្រៀន​ចំពោះ​សហ​គមន៏​ ហើយ​សូម​អោយ​អង្គ​ការ​UNDP​ បន្ត​នូវ​កិច្ច​សហ​ការ​និង​ជួយ​ផ្តល់​យុទ្ធ​សាស្រ្ត​ថ្មីៗ​ ដែល​ងាយ​ស្រួល​ដល់​សហគ​មន៏​ជួយ​ដល់​កសិករ​នៅ​ខេត្ត​ប៉ៃលិន​។

cpp-06-11-2015-001 cpp-06-11-2015-002 cpp-06-11-2015-003 cpp-06-11-2015-004 cpp-06-11-2015-005 cpp-06-11-2015-006

[youtube id= “XCyNFmlIuxk”]