មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប្រជុំស្តីពីការត្រួតពិនិត្យការអនុវត្តថវិកាចំណូល-ចំណាយថវិកាជាតិ (មន្ទីរជំនាញ) រយះពេល ១០ខែ


(04-11-2015) ប៉ៃលិន៖ ​ថ្ងៃ​ទី០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០​១៥ ​ នៅ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​មាន​រៀប​ចំ​កិច្ច​ប្រជុំ​កិច្ច​ស្តីពី​ការ​ត្រួត​ពិនិត្យ​ការ​អនុ​វត្ត​ថវិកា​ចំណូល​-ចំណាយ​ ថវិកា​ជាតិ​ (​មន្ទីរ​ជំនាញ​) ​រយះ​ពេល​ ១០​ខែ ​ក្រោម​អធិប​តីភាព​ ឯក​ឧត្តម ​អៀង ​វុធ ​អភិ​បាល​រង​ខេត្ត​ប៉ៃលិន​ និង​លោក​ រាម ​សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ខេត្ត ​និង​មាន​ការ​ចូល​រួម​ពី​ប្រធាន ​អនុ​ប្រធាន​មន្ទីរ​ មន្រ្តី​ជំនាញ ​គណ​នេយ្យ​ករ​នៅ​តាម​បណ្តា​មន្ទីរ​នានា​ជុំ​វិញ​ខេត្ត ​ជា​ច្រើន​នាក់​ទៀត​។​

​លោក​ ប៉ូច​ សាអែម​ អនុ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​បាន​ធ្វើ​បទ​បង្ហាញ​ស្តីពី​ការ​អនុ​វត្ត​ថវិកា​ចំណូល​ចំណាយ ​តាម​បែប​ផែន​ច្បាប់​ហិរញ្ញ​វត្ថុ ​ព្រម​ទាំង​លើក​ឡើង​ពី​ចំណុច​អវិជ្ជ​មាន​មន្ទីរ​ជំនាញ​នីមួយ​ៗ ​។​

​បន្ទាប់​ពី ​លោក​ នុត​ សោ​ភារក្ស​ អនុ​ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ខេត្ត ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធ​ផល​របាយ​ការណ៍​ស្តីពី​ស្ថាន​ភាព​ចំណូល​ ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ រយៈ​ពេល​១០ខែ​ដើម​ឆ្នាំ​ត្រី​មាស​ទី៣​ រួច​មក ​  លោក ​រាម​ សុមាន​ ប្រធាន​មន្ទីរ​សេដ្ឋ​កិច្ច ​និង​ហិរញ្ញ​វត្ថុ​ខេត្ត​ប៉ៃលិន​មាន​ប្រសាសន៍​ថាៈ​ ឆ្លង​តាម​ការ​ធ្វើ​បទ​បង្ហាញ​លទ្ធ​ផល​អនុ​វត្ត​ចំណូល​ ចំណាយ​ថវិកា​ថ្នាក់​ក្រោម​ជាតិ​ឃើញ​ថា​នៅ​មាន​ការ​ខ្វះ​ខាត​ខ្លះ​ៗ។​ដូច្នេះ ​យើង​ត្រូវ​រៀប​ចំ​ថវិកា​ឲ្យ​មាន​ការ​ឯក​ភាព​គ្នា​រវាង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ ​និង ​ថវិកា​កម្ម​វិធី​បុរេ​ប្រទាន​រជ្ជទេយ្យ​ករ​បុរេ​ប្រទាន​ទទួល​បាន ​១​ភាគ​៤ ​។ ​ ចំណែក​ថវិកា​មិន​មែន​កម្ម​វិធី​បុរេ​ប្រទាន​រជ្ជ​ទេយ្យ​ករ​បុរេ​ប្រទាន​ទទួល​បាន ​១​ភាគ​៦ ​នៃ​ថវិកា​សរុប ​ហើយ​សម្រាប់​ចុង​ឆ្នាំ​ខែ១១​ និង​ខែ១២ ​នេះ​តាម​មន្ទីរ​ជំនាញ​ធ្វើ​ការ​បាន​រយះ​ពេល​ខ្លី ​ប៉ុណ្ណោះ​។​ ក្រៅ​ពី​នេះ​គឺ​ ត្រូវ​ពន្លឿន​ការងារ​អោយ​បាន​ឆាប់​រហ័ស ​ចំពោះ​បញ្ហា​មិន​យល់​ពី​ការ​រៀប​ចំ​ថវិកា​ចំណូល​ចំណាយ​បញ្ជី​ស្នាម​ផ្សេង​ៗ​អាច​មក​សួរ​នាំ​ពិភា​ក្សា​ជា​មួយ​មន្ទីរ​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ ​ធ្វើ​យ៉ាង​ណា​ជម្រុញ​ការងារ​ចុង​ឆ្នាំ​នេះ​ អោយ​បាន​រួច​រាល់​គ្រប់​មន្ទីរ​ជំនាញ​។​

​ឯក​ឧត្តម ​អៀង ​វុធ ​អភិ​បាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​ពេល​នេះ​ក្នុង​គោល​បំណង​ផ្តល់​នូវ​ចំនេះ​ដឹង ​និង​បទ​ពិសោធន៍​ផ្សេង​ៗ​ទៀត ​ហើយ​ត្រូវ​ពិនិត្យ ​លើ​ដំណើរ​ការ​វិវត្តន៍ ​នៃ​ការ​អនុវត្ត​កម្ម​វិធី​ចំណូល​ចំណាយ ​និង​ការ​គ្រប់​គ្រង​ហិរញ្ញ ​វត្ថុ​សាធារណៈ​នៅ​តាម​បណ្តា​មន្ទីរ​ជំនាញ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ។​ជាក់​ស្តែង ​ការ​ពិនិត្យ​ឡើង​វិញ​លើ​ការងារ​អនុ​វត្ត​ចំណូល​ចំណាយ​ថវិកា​រដ្ឋ ​និង​ថវិកា​ថ្នាក់​ក្រោម​ជាតិ​នៅ​ចំណុច​មួយ​ចំនួន​ដែល​យើង​ត្រូវ​កែ​តម្រូវ​ហើយ​យក​បទ​ពិសោធន៍​ទាំង​នេះ​សំរាប់​លើក​ទិស​ដៅ​អនុ​វត្ត​ឆ្នំា​២០​១៦ ​ខាង​មុខ​អោយ​ឲ្យ​បាន​ទទួល​បាន​ជោគ​ជ័យ​ ។

cpp-04-11-2015-007 cpp-04-11-2015-008 cpp-04-11-2015-009 cpp-04-11-2015-010

[youtube id= “XWHYCaP7eog”]