គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ ជួបជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិនដើម្បីស្វែងយល់ពីការ អនុវត្តច្បាប់វឌ្ឍនភាពសំខាន់ៗបញ្ហាប្រឈមដែលពាក់ព័ន្ធនៅនិងវិស័យអប់រំធម្មការសាសនាវប្បធម៌ និងទេសចរណ៏


​(04-11-2015) ប៉ៃលិន៖ ព្រឹក​ថ្ងៃ​ទី៤​ ខែ​វិច្ចិកា ​ឆ្នាំ​២០​១៥ ​នៅ​សាល​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន​គណៈ​ប្រ​តិ​ភូ​គណៈ​កម្ម​ការ​ទី​៧ ​ដឹក​នាំ​ដោយ​ឯក​ឧត្តម ​ម៉ាន់​ ឈឿន​ ប្រធាន​គណៈ​កម្មការ​បាន​អញ្ជើញ​ជួប ​សំណេះ​សំណាល​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន​ដើម្បី​ស្វែង​យល់​ពី​ការ​អនុ​វត្ត​ច្បាប់ ​វឌ្ឍន​ភាព​សំខាន់​ៗ​ បញ្ហា​ប្រឈម​ដែល​ពាក់​ព័ន្ធ​ទៅ​និង​វិស័យ​អប់រំ​ ធម្ម​ការ ​សាសនា​ វប្ប​ធម៌ ​និង​ទេស​ចរណ៏​នៅ​ខេត្ត​ប៉ៃលិន​។​

​ឯក​ឧត្តម ​កើត ​សុធា ​អភិ​បាល​ខេត្ត​ប៉ៃលិន​បាន​រាយ​ការណ៏​ពី​ស្ថាន​ភាព​ខេត្ត​ដោយ​បាន​បញ្ជាក់​ថា​៖​ខេត្ត​ប៉ៃលិន​ មាន​ផ្ទៃ​សរុប​ចំនួន​១០៩​៧៦៦​គីឡូ​មែត្រ​ការ៉េ​ មាន​ស្រុក​១​ ក្រុង​១ ​  ឃុំ៤​ សង្កាត់៤​  និង​៧៩ភូមិ​។​ឯក​ឧត្តម​បន្ត​ថាៈ​ប្រជា​ពល​រដ្ឋ​រស់​នៅ​ខេត្ត​ប៉ៃលិន​ប្រកប​មុខ​របរ​ធ្វើ​ស្រែ​ចំការ​ អា​ជី​កម្ម ​កម្មករ​ និង​មន្ត្រី​រាជ​ការ​ ដំណាំ​ដែល​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​និយម​ដំា​មាន​ដូច​ជា ​ស្រូវ ​ដំឡូ​មី ​ពោត​ កៅស៊ូ ​ផ្លែមៀន​ប៉ៃលិន ​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​។​

​បន្ទាប់​ពី ​លោក​ ហុង​ ឌុល ​ប្រធាន​មន្ទីរ​ទេស​ចរណ៏​ និង​លោក​តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា ​លោក ​សំ ​សាវឿន ​ប្រធាន​មន្ទីរ​ធម្ម​ការ​ សាសនា ​ព្រម​ទាំង ​លោក​ អ៊ី​ លីឈុន​   អនុ​ប្រធាន​មន្ទីរ​វប្បធម៌​   បាន​រាយ​ការណ៏​ពី​សកម្ម​ភាព​ការ​ងារ ​របស់​មន្ត្រី​រាជ​ការ​មន្ទីរ​នីមួយ​ៗ​ជូន​គណៈ​ប្រតិ​ភូ​គណៈ​កម្មការ​ទី៧​រួច​មក ​ឯក​ឧត្តម​ ម៉ាន់ ​ឈឿន ​ប្រធាន​គណៈ​កម្មការ​ទី៧​បាន​មាន​ប្រសាសន៏​ថា​៖ ​គណៈ​ប្រ​តិ​ភូ​ព្រឹទ្ធ​សភា​មក​ធ្វើ​ទស្ស​ន​កិច្ច​ខេត្ត​ប៉ៃលិន​ពេល​នេះ​គឺ​ដើម្បី​សិក្សា​ស្វែង​យល់​និង​សម្រង់​ព័ត៌​មាន ​បញ្ហា​ប្រ​ឈម ​ផ្សេង​ៗ​ ដែល​ពាក់​ព័ន្ធ​ទៅ​និង​វិស័យ​ អប់រំ​ ធម្ម​ការ​ វប្ប​ធម៌ ​ទេស​ចរណ៍​ ដើម្បី​យក​បញ្ហា​ប្រឈម​នានា​ទាំង​នេះ​យក​ទៅ​ធ្វើ​របាយ​ការ​ជូន​ដល់​ថ្នាក់​ដឹក​នាំ​ធ្វើ​ការ​ដោះ​ស្រាយ​។​ មន្ទីរ​ពាក់​ព័ន្ធ​ទាំង​អស់​ត្រូវ​ធ្វើ​យ៉ាង​ណា​រាយ​ការណ៏​និង​លើក​ឡើង​ពី​ប្រឈម​អោយ​បាន​ច្បាស់​លាស់​ដើម្បី​ងាយ​ស្រួល​គណៈ​ប្រតិ​ភូ​ធ្វើ​កត់​ត្រា​។​ឯក​ឧត្តម​បាន​សំណូម​ពរ​ដល់ ​ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​គ្រប់​មន្ទីរ​ស្ថាប័ន​ទាំង​អស់​ត្រូវ​តែ​ខិត​ខំ​ប្រឹង​ប្រែង​អនុ​វត្ត​ភារ​កិច្ច​របស់​ខ្លួន​បន្ត​ទៀត​តាម​ច្បាប់​បទ​ដ្ឋាន​នានា​ និង​យុទ្ធ​សាស្រ្ត​ផ្សេង​ៗ ​បាន​កាន់​តែ​សកម្ម​និង​មាន​ប្រ​សិទ្ធិ​ភាព​តាម​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល ​ នាំ​មក​នូវ​ពន្លឺ​នៃ​សុខ​សន្តិ​ភាព​ ​ស្ថេរ​ភាព ​ការ​ផ្សះ​ផ្សា​ បង្រួប​បង្រួម​ជាតិ​ព្រម​ទាំង​ការ​អភិ​វឌ្ឍន៏​លើ​គ្រប់​វិស័យ​ជូន​ជាតិ​និង​ប្រជា​ជន​កម្ពុជា​ផង​ដែរ​។

cpp-04-11-2015-001 cpp-04-11-2015-002 cpp-04-11-2015-003 cpp-04-11-2015-004 cpp-04-11-2015-005 cpp-04-11-2015-006

[youtube id= “-EkjabOU-3A”]