គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនប្រកាសតែងតាំង និងកែសម្រួលសមាសភាពក្រុមការងារថ្នាក់ខេត្តចុះពង្រឹងមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់


នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ បានប្រកាស​តែង​តាំង​ និង​​កែសម្រួលសមាសភាពក្រុមការងារថ្នាក់ខេត្តចុះពង្រឹងមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ក្រោមអធិបតីភាព​ឯកឧត្តម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី ក្រុមការងារយុវជនគណបក្សខេត្ត លោក លោកស្រីក្រុមការងារចុះជួយឃុំ សង្កាត់ និងគណបក្សក្រុង ស្រុក ឃុំ សង្កាត់ សាខាបក្សភូមិ សកម្មជនយុវជន សមាជិក សមាជិការគណបក្សប្រជាជនកម្ពជាទូទាំង​ខេត្ត ។

បន្ទាប់ពីលោក ស៊ីន យី ប្រធានមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានអាន​សេចក្តីសម្រេចស្តីពីការប្រកាស​តែង​តាំង​ និង​​កែសម្រួលសមាសភាពក្រុម​ការងារ​ថ្នាក់ខេត្តចុះពង្រឹងមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ រួចមកឯកឧត្តម ចេង ញ៉ាន់ អនុប្រធានគណៈ            កម្មាធិការគណបក្សខេត្តប៉ៃលិនបានធ្វើបទ​បង្ហាញផ្សព្វផ្សាយខ្លឹមសារសភាពការថ្មីៗ អំពីផែនការ​សកម្ម​ភាព​របស់​ជនក្បត់ជាតិ សម រង្ស៊ីញុះញង់អោយ មន្រ្តីរាជការកង​កំលាំង​គ្រប់​លំដាប់​ថ្នាក់ ប្រជាពលរដ្ឋ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងជា​ពិសេស​​បានប្រមាថ​ព្រះមហាក្សត្រអោយដាក់រាជ្យ ទង្វើទាំងនេះហើយគឺ​មិន​អាច​លើក​លេងបានឡើយ។ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអោយកងកម្លាំងគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ធ្វើការអនុវត្តវច្បាប់យ៉ាងតឹងរ៉ឹងជាបន្តបន្ទាប់ ចំពោះក្រុមឧក្រិដ្ឋជនទាំងឡាយណា ដែលមានគំនិតចូលរួមក្នុងផែនការ  ប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាល                 កម្ពុជាស្របច្បាប់ តាមការប្រកាសរបស់ទណ្ឌិត សម រង្ស៉ី មេចលនាឧទាមខុសច្បាប់ដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ។

ឯកឧត្ដម ផាន់ ចាន់ធុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ សមាជិកដែលបានប្រកាសមុខតំណែងថ្មី  នឹងសមាជិកសមាជិការបក្សទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ  និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស សំដៅពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឲ្យកាន់តែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និង ចាត់តាំង ដោយឈរលើគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” ដើម្បីឈានឆ្ពោះ ទៅ ដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់។ នឹងជាពិសេសត្រូវយកចិត្តទុកដាក់ ថែរក្សា ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម អនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” និងជាពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង ដោយឈរលើគោលការណ៍ធ្វើអោយបាន ធ្វើអោយលឿន និងមានតម្លាភាព ដើម្បីឲ្យស័ក្តិសមទៅនឹងជ័យជំនះ យ៉ាងភ្លូកទឹក ភ្លូកដី ដែលប្រជាជនបានគាំទ្រមកលើគណបក្ស ប្រជាជនកម្ពុជា។ ជាពិសេស ត្រូវបន្តខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដើម្បីជំរុញការស្តារ កសាង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ឲ្យមានការរីកចម្រើនបន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាជំហានៗ ស្របតាមគោលនយោបាយរបស់ គណបក្សប្រជា ជនកម្ពុជា និងរាជរដ្ឋាភិបាល អាណត្តិទី ៦ នេះ ផងដែរ ៕