ឯកឧត្តម វ៉ាន់ សុមេធ និងលោកជំទាវ លោក ជា ចាន់ឌិនស្នងការនគរបាលខេត្តប៉ៃលិននិងពុទ្ធបរិស័ទ្ធ ជិតឆ្ងាយផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីនៅ វត្តបេងសុវណ្ណារាម


(02-11-2015) ប៉ៃលិន៖ ​ឯក​ឧត្តម ​វ៉ាន់ ​សុមេធ ​ព្រម​ទាំង​ក្រុម​គ្រួសារ​ លោក ​ជា ​ចាន់ឌិន​ ស្នង​ការ​នគរ​បាល​ខេត្ត​ប៉ៃលិន ​លោក​តង់ ​ធារ៉ា ​ប្រធាន​មន្ទីរ​អប់រំ​យុវ​ជន​និង​កីឡា​ព្រម​ទាំង​ពុទ្ធ​បរិ​ស័ទ្ធ​មក​ពី​ទី​ជិត​ទី​ឆ្ងាយ ​បាន​ផ្តួច​ផ្តើម​ធ្វើ​អង្គ​កឋិន​ទាន​សាម​គ្គី​ដង្ហែរ​ដើម្បី​វេ​ប្រគេន​ដល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​អស់​ត្រី​មាស​ក្នុង​ពុទ្ឋ​សីមារ​វត្ត​បេង​សុវណ្ណា​រាម ​ស្ថិត​នៅ​ភូមិ​ស្ទឹង​កាច់ ​ឃុំ​ស្ទឹង​កាច់ ​ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​។​

​ពិធី​បុណ្យ​កឋិន​ទាន​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​តាម​ពុទ្ឋ​បញ្ញត្តិ​ទំនៀម​ទំលាប់​ប្រពៃ​ណី​ព្រះ​ពុទ្ឋ​សាសនា ​ដោយ ​បាន ​ជួប​ជុំ​ពុទ្ធ​បរិ​ស័ទ្ធ​ជិត​ឆ្ងាយ ​នៅ​ល្ងាច​ ថ្ងៃ​៥រោច​ ខែ​អស្សុច​ ឆ្នាំ​មមែ ​សប្ត​ស័ក​ ព​.ស​២៥​៥៩​ត្រូវ ​និង ​ថ្ងៃ​ទី០១ ​ខែ​វិច្ឆិកា​ឆ្នាំ​២០​១៥ ​មាន​រៀប​ចំ ​នម​សក្កា​ព្រះ​រតន​ត្រៃ​និមន្ត​ព្រះ​សង្ឃ​ចំរើន ​ព្រះ​ បរិត្ត ​និង​សំដែង​ធម៍​ទេសនា​នៅ​គេហ​ដ្ឋាន​ឯក​ឧត្តម​វ៉ាន់ ​សុមេធ ​។​ លុះ​ព្រឹក​ថ្ងៃ​៦រោច ​ខែ​អស្សុច​ ត្រូវ​នឹង​ ថ្ងៃ​ទី២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០​១៥​អង្គ​កឋិន​ទាន​បាន​ដង្ហែ​ពី​គេហ​ដ្ឋាន​ឯក​ឧត្តម ​វ៉ាន់ ​សុមេធ ​ឆ្ពោះ​មក​វត្ត​បេង​សុវណ្ណា​រាម ​ដង្ហែរ​ប្រ​ទក្សិណ​ជុំវិញ​ព្រះ​វិហារ​បី​ជុំ​ រួច​វេរ ​ត្រៃ​ជិវរ​និង​គ្រឿង​បរិក្ខា​ ប្រគេន​ដល់​ព្រះ​សង្ឃ​ ជា​កិច្ច ​បង្ហើយ​កម្ម​វិធី​បុណ្យ​ ។ ​ឯក​ឧត្តម​ វ៉ាន់ ​សុមេធ ​បាន​មាន​ប្រសាសន៍​ថាៈ​ ពិធី​បុណ្យ​នេះ​ក៏​បាន​បង្ហាញ​ពី​ទឹក​ចិត្ត​សាម​គ្គី​របស់​ប្រ​ជាពល​រដ្ឋ ​ពុទ្ធ​បរិ​ស័ទ្ធ​ធ្វើ​បុណ្យ​ទាន​ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ​ក្រោម​មាគ៌ា​នយោ​បាយ​ដ៏​ត្រឹម​ត្រូវ​របស់​សម្តេច​ តេជោ ​ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដែល​បាន​ដឹក​នាំ​ប្រទេស​ជាតិ​ឲ្យ​មាន​សុខ​សន្តិភាព​បរិ​បូរណ៍​មួយ​រយ​ភាគ​រយ​។​

​បច្ច័យ​ដែល​ទទួល​បាន​ពី​អង្គ​កឋិន​ទាន ​ឯក​ឧត្តម ​វ៉ាន់ ​សុមេធ ​ព្រម​ទាំង​ក្រុម​គ្រួសារ​២០លាន​រៀល​និង​ពុទ្ធ​បរិ​ស័ទ្ធ​ជិត​ឆ្ងាយ​និង​ចំណុះ​ជើង​វត្ត​១០លាន​២សែន​៧ម៉ឺន​រៀល ​សរុប​ចំនួន​៣០លាន​២សែន​៧ម៉ឺន​រៀល​ សំរាប់​កសាង​សមិទ្ធិ​ផល​នានា​បន្ថែម​ទៀត​នៅ​ក្នុង​វត្ត​បេង​សុវណ្ណា​រាម​។​

​ព្រះ​ចៅ​អធិការ​វត្ត​បេង​សុវណ្ណា​បាន​មាន​សង្ឃ​ដីការ​ថា​៖​បុណ្យ​កឋិន​ទាន​ជា​ពុទ្ធា​នុញ្ញត្តិ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​បរម​គ្រូ​ដែល​ដូន​តា​យើង​បាន ​បន្សល់​ទុក​ជា ​កេរ្តិ៍​តំណែល​តាំង​ពី​យូ​លង់​មក​ហើយ​សម្រាប់​អោយ​កូន​ចៅ​ជំនាន់​ក្រោយ ​បាន​គោរព​ ប្រតិ​បត្តិ​តាម​ទំនាម​ទម្លាប់​ជា​រៀង​រហូត​មក ​ហើយ​កឋិន​ទាន​សំរាប់​តែ​ព្រះ​ពុទ្ធ​សាសនា​ប៉ុណ្ណោះ ​និង ​ជា​ទាន​មាន​មក​តាម​ផ្លូវ​ព្រះ​វិន័យ ​ហើយ​ក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មាន​កំណត់​ពេល​វេលា​ច្បាស់​លាស់ ​ពុំមែន​ចេះ​តែ​ធ្វើ​នៅ​ពេល​ណា​ក៏​បាន​តាម​ចិត្ត​ចង់​នោះ​ឡើយ​ ។

​លោក​គ្រូ​ព្រះ​ចៅ​អធិ​ការ​វត្ត​បាន​មាន​សង្ឃ​ដីការ​អំពាវ​នាវ​ដល់​សប្បុ​រស​ជន ​ពុទ្ឋ​បរិ​ស័ទ្ធ​ជិត​ឆ្ងាយ​ទាំង​អស់​ចូល​រួម​កសាង​សមិ​ទ្ធិ​ផល​ក្នុង​វត្ត​បន្ត​ទៀត​(​ឃ្លីប​)​។​
cpp-02-11-2015-005 cpp-02-11-2015-006 cpp-02-11-2015-007 cpp-02-11-2015-008 cpp-02-11-2015-009 cpp-02-11-2015-010vv

[youtube id= “OOnbp5A2ZeY”]