(31-10-2015) ប៉ៃលិន៖ នៅល្ងាចថ្ងៃទី៣១ខែតុលាឆ្នាំ២០១៥ ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមដំណើរដោយ លោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានអញ្ជើញចុះសាកសួរសុខទុក្ខពលទាហាន នាយទាហាន អនុសេនាធំ អនុសេនាតូចលេខ១ អនុសេនាតូចលេខ២ ចំណុះសិករងស្រុកសាលាក្រៅដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្ត្រភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានកោតសរសើរដល់វីរៈភាពចំពោះពលទាហាន នាយទាហានទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត ពុះពារឧបសគ្គគ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីឲ្យបានគង់វង់។ ឯកឧត្តម កើត សុធា បានបន្តថាៈថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធជានិច្ច ព្រោះថាកងកម្លាំងប្រដាប់អាវុធជាកម្លាំងការពារសន្តិសុខសុវត្តិភាពជូនប្រទេសជាតិគ្រប់ពេលវេលា។ ដូច្នេះថ្នាក់ដឹកមន្ត្រីរាជការ និងប្រជាពលរដ្ឋបន្តជួយឧបត្ថម្ភកងកម្លាំងយើងតាមលទ្ធភាពដែលមាន។ជាក់ស្តែងពេលនេះដោយមើលឃើញជំរុំជំរកស្នាក់នៅរបស់កម្លាំងមានសភាពចាស់ ឯកឧត្តម និងខិតខំគៀគរពីសប្បុរសជន មន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តជួយឧបត្ថម្ភជាសំភារៈសាងសង់ដូចជាស៊ីម៉ង ឥដ្ឋ ដើម្បីធ្វើជំរុំជំរកស្នាក់នៅរបស់កងកម្លាំងយើងអោយប្រសើរឡើង។
ក្នុងការចុះសាកសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធ អនុសេនាធំ អនុសេនាតូចលេខ១ អនុសេនាតូចលេខ២ ចំណុះសិករងស្រុកសាលាក្រៅ លោក ឌិន គឹម ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបានឧបត្ថម្ភដំបូលស័ង្កសីក្នុងតម្លៃទឹកប្រាក់១៥០០ដុល្លា លោក នូ សាគុន ប្រធានក្រុមប្រឹក្សាស្រុកសាលាក្រៅស៊ីម៉ង ២តោន និង លោក សែន សុខន ប្រធានការិយាល័យភូមិបាលស្រុកសាលាក្រៅ ឥដ្ឋស៊ីម៉ង ៥០០ដុំ។
[youtube id= “vE7Xien0hp8”]