(30-10-20105) ប៉ៃលិន៖ បុណ្យកឋិនទានសាមគ្គីដែលបានផ្តួចផ្តើមឡើងដោយឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិន ឯកឧត្តម ចាន់ សុផល អភិបាលខេត្តបាត់ដំបង ឯកឧត្តម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធមកពីទីជិតទីឆ្ងាយ បានមូលមតិជាឯកច្ឆ័នផ្តួចផ្តើមដង្ហែរអង្គកឋិនទាននេះ ឡើងដើម្បីទៅវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្យាអស់ត្រីមាសក្នុងពុទ្ឋសីមារវត្តរតនគីរី សីលារាម(ហៅវត្តបហ៊ុយ)ស្ថិតនៅភូមិវត្តបហ៊ុយ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ពិធីបុណ្យកឋិនទាននេះបានប្រារព្ធធ្វើឡើងតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ឋសាសនា ដោយ បាន ជួបជុំពុទ្ធបរិស័ទ្ធជិតឆ្ងាយ នៅល្ងាច ថ្ងៃ២រោច ខែអស្សុច ឆ្នាំមមែ សប្តស័ក ព.ស២៥៥៩ត្រូវ និង ថ្ងៃទី២៩ខែតុលាឆ្នាំ២០១៥ មានរៀបចំ នមសក្កាព្រះរតនត្រៃនិមន្តព្រះសង្ឃចំរើន ព្រះ បរិត្ត និងសំដែងធម៍ទេសនានៅភោជនីយដ្ឋានថៃលី នៅតាមបណ្តោយផ្លូវជាតិលេខ៥គល់ស្ពានថ្មថ្មីខេត្តបាត់ដំបង ។ លុះព្រឹកថ្ងៃ៣រោច ខែអស្សុច ត្រូវនឹង ថ្ងៃទី៣០ ខែតុលាអង្គកឋិនទានបានដង្ហែពីខេត្តបាត់ដំបងឆ្ពោះមកខេត្តប៉ៃលិនដើម្បី ដង្ហែរប្រទក្សិណជុំវិញព្រះវិហារបីជុំ រួចវេរប្រគេនត្រៃជិវរនិងគ្រឿងបរិក្ខា ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្យាអស់ត្រីមាសក្នុងពុទ្ឋសីមារវត្តរតនគីរី សីលារាម(ហៅវត្តបហ៊ុយ) ជាកិច្ច បង្ហើយកម្មវិធីបុណ្យ ។
សូមបញ្ជាក់ថាៈបុណ្យកឋិនទានជាពុទ្ធានុញ្ញាត្តិរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូដែលដូនតាយើងបាន បន្សល់ទុកជា កេរ្តិ៍តំណែលតាំងពីយូលង់មកហើយសម្រាប់អោយកូនចៅជំនាន់ក្រោយ បានគោរព ប្រតិបត្តិតាមទំនាមទម្លាប់ជារៀងរហូតមក ដែលកំណត់ក្នុងរដូវកាលបុណ្យកឋិនរយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ១រោចខែអស្សុជដល់ថ្ងៃ១៥កើតខែកក្តឹកក្នុងមួយវត្តទទួលបានអង្គកឋិនទានតែមួយដងគត់ ហើយទាំងអ្នកធ្វើ បុណ្យនិងព្រះសង្ឃក្រាលគ្រងទទួលបានអនិសង្ឃ៥យ៉ាងដូចៗគ្នា។
ឯកឧត្តម កើត សុធា អភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថាៈ ពិធីបុណ្យនេះក៏បានបង្ហាញពីការសាមគ្គីរបស់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធធ្វើបុណ្យទានក្នុងបរិយាកាសសប្បាយរីករាយក្រោមមាគ៌ានយោបាយដ៏ត្រឹមត្រូវរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាពបរិបូរណ៍មួយរយភាគរយ។
ឯកឧត្តម កើត សុធា និង ឯកឧត្តម ផាន់ ចាន់ថុល ក៏បានវេប្រគេនបច្ច័យដែលទទួលបានពីអង្គកឋិនទាន ចំនួន១០៥លានរៀល សំរាប់យកទៅកសាងបង្ហើយដំបូលព្រះវិហារវត្តរតនគីរី សីលារាម(ហៅវត្តបហ៊ុយ) ៕
[youtube id= “2AIHoXa3Puo”]