លោក ជំទាវ ជា លាភ នាំយកថវិកាគ្រឿងឧបភោគ បរិភោគឧបត្ថម្ភដល់ក្រុមគ្រួសារសពយុវតី ម៉ែន សាន់រ៉ា នៅភូមិបឹងព្រលឹត


(27-10-2015) ប៉ៃលិន៖ ​រសៀល​ថ្ងៃទី​ ២៧​ ខែតុលា​ ឆ្នាំ​២០​១៥​ លោក​ជំទាវ​ ជា​ លាភ​ អភិ​បាល​រង​ខេត្ត​ តំណាង​ឯក​ឧត្តម ​កើត ​សុធា ​អភិបាល​នៃ​គណ​អភិ​បាល​ខេត្ត​ប៉ៃលិន​  រួម​ដំណើរ​ដោយ​ លោក ​ស្រី​ សោ ​មុន្នី​រ័ត្ន ​ប្រធាន​មន្ទីរ​អភិ​វឌ្ឍន៍​ជន​បទ​ លោក​ស្រី ​សាន់​ សាវឿន​ ស្នង​ការ​រង​នគរ​បាល​ខេត្ត​ លោក​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​សាលា​ក្រៅ ​លោក​ អភិបាល​ស្រុក​សាលា​ក្រៅ ​និង​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​អូរអិល​  បាន​នាំ​យក​ ថវិកា​ចំនួន​ ៥០​ម៉ឺន​រៀល​ អង្ករ ​៥០​គីឡូ​ក្រាម​ ទឹក​ត្រី១​យួរ​ ទឹក​ស៊ីអ៊ីវ​ ១យួរ​ ទឹក​សុទ្ធ ​៧យួរ​ ទៅ​ឧបត្ថម្ភ​ជូន​ដល់​ក្រុម​គ្រួសារ​សព​ យុវតី​ ម៉ែន​ សាន់​រ៉ា​ អាយុ​ ១៨ឆ្នាំ ​នៅ​ភូមិ​បឹង​ព្រលឹត​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ ​ដែល​បាន​ទទួល​មរណ​ភាព​ដោយ​គ្រោះ​ថ្នាក់​ចរាចរ​កាល​ពី​ថ្ងៃ​ទី២៦​ ខែ​តុលា ​ឆ្នាំ​២០​១៥​កន្លង​ទៅ ​នៅ​ដង​ផ្លូវ​ជាតិ​លេខ​៥៩​ នៅ​ចំនុច​មុខ​វិទ្យា​ល័យ​ហ៊ុន​សែន​សាលា​ក្រៅ ​ក្នុង​ភូមិ​ថ្នល់​ទទឹង​ ឃុំ​អូរ​អណ្តូង ​ស្រុក​សាលា​ក្រៅ​ខេត្ត​ប៉ៃលិន​។​

​លោក​ជំទាវ​ ជា​លាភ​ អភិបាល​រង​ខេត្ត​ប៉ៃលិន​ បាន​មាន​ប្រសាសន៍​ពាំនាំ​ការ​ផ្តាំផ្ញើរ​ និង​ចូល​រួម​រំលែក​មរណ​ទុក្ខ​ពី​សំណាក់​ឯក​ឧត្តម ​កើត​ សុធា ​អភិបាល​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ចំពោះ​ក្រុម​គ្រួសារ​សព​ ដែល​បាន​បាត់​បង់​កូន​ស្រី​ជា​ទី​ស្រឡាញ់​ ដោយ​គ្មាន​ថ្ងៃ​វិល​ត្រលប់​វិញ​ឡើយ​។ ​លោក​ជំទាវ​បាន​មាន​ប្រសាសន៍ថា​ ការ​បាត់​បង់​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​គឺ​ជា​ទុក្ខ​ព្រួយ​ដ៏​ធំធេង​ណាស់​សំរាប់​ឪពុក​ម្តាយ​គ្រប់​រូប​ តែ​មនុស្ស​យើង​វិល​កើត​ វិល​ស្លាប់​មិន​ទៀង​ទាត់​អាស្រ័យ​លើ​និស្ស័យ​កម្ម​របស់​ខ្លួន​ ។ ​ដូច្នេះ​សូម​អោយ​ប្អូន​ប្រុស​ ប្អូន​ស្រី​ជា​ឪពុក​ម្តាយ​នៃ​សព ​ត្រូវ​កាត់​ចិត្ត ​និង​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​ដល់​សព​ ទៅ​តាម​ប្រ​ពៃណី ​ខ្មែរ​យើង​។ ​លោក​ជំទាវ​បាន​បន្ត​ថា ​ថ្ងៃ​នេះ​ដោយ​មាន​ការ​ចង្អុល​ បង្ហាញ​ពី​ឯក​ឧត្តម​ កើត ​សុធា​ អភិ​បាល នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ ក្រុម​ការងារ​ថ្នាក់​ខេត្ត ​បាន​នាំ​យក​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល​ និង​គ្រឿង​ឧប​ភោគ ​បរិភោគ​មួយ​ចំនួន​ទៀត ​ មក​ផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​សព​ ដើម្បី​ចូល​រួម​រំលែក​ទុក្ខ​ និង​ជួយ​ឧបត្ថម្ភ​ដល់​កម្ម​វិធី​បុណ្យ​សព ​របស់​យុវតី ​ម៉ែន ​សាន់​រ៉ា ​ ដែល​ជំនួយ​ទាំង​នេះ​មួយ​ចំនួន​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​ឯក​ឧត្តម​ កើត ​សុធា ​អភិបាល ​នៃ​គណ​អភិបាល​ខេត្ត​ប៉ៃលិន​ និង​មួយ​ចំណែក​ទៀត​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​ ពី​ព្រះ​គ្រូ​ចៅ​អធីការ​វត្ត​អូររអិល​ និង​សប្បុ​រស់​ជន​មួយ​ចំនួន​ទៀត​ផង​ដែរ​។​

cpp-27-10-2015-001 cpp-27-10-2015-002 cpp-27-10-2015-003 cpp-27-10-2015-004

[youtube id= “5y8jiP5Ah14”]