មន្ទីរអប់រំយុវជននិងកីឡាខេត្តប៉ៃលិន ប្រជុំស្តីពីបច្ចេកទេសសម្រាប់ដំណើរការ បើកបវេសនកាលឆ្នាំ២០១៥.២០១៦


(26-10-2015) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃ​ទី២៦​ ខែ​តុលា ​ឆ្នាំ​២០​១៥​ នៅ​មន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​ខេត្ត​ប៉ៃលិន​មាន​បើក​កិច្ច​ប្រជុំ​ស្តីពី​បច្ចេក​ទេស​សម្រាប់​ដំណើរ​ការ​បើក​បវេ​សន​កាល​ឆ្នាំ​សិក្សា​២០​១៥​.​ ២០​១៦​ដែល​កិច្ច​ប្រ​ជុំ​នេះ​ស្ថិត​ក្រោម​វត្ត​មាន​លោក​ តង់​ ធារ៉ា​ ប្រធាន​មន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​ខេត្ត​ប៉ៃលិន​ និង​មាន​ចូល​រួម​ពី​សំណាក់​លោក​លោក​នាយក​ នាយក​រង ​នាយិ​ការ​ នាយិការ​រង​គ្រប់​សាលា​រៀន​ទាំង​អស់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​។​

​បន្ទាប់​ពី​លោក​ សៀង​ ធី ​ប្រធាន​ការិ​ល័យ​បឋម​សិក្សា​និង​មត្តេយ្យ​ និង​កញ្ញា​កែម​ សារីម​បាន​ធ្វើ​របាយ​ការណ៍​ពី​ស្ថាន​ភាព​សិក្សា​ផ្នែក​បឋម​ និង​មតេយ្យ ​រួម​មក ​លោក​ ប៉ាន់​ វ៉ាន់​ ប៉ុន​ ប្រធាន​ការិ​ល័យ​មធ្យម​សិក្សា​ចំនេះ​ទូ​ទៅ​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ការ​ងារ​ មធ្យម​សិក្សា​ នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​ ហើយ ​លោក​នាយក ​នាយ​រង​ បាន​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​នានា​ដែល​កើត​មាន​ឡើង​កន្លង​មក​ដើម្បី​រក​ដំណោះ​ស្រាយ​សំរាប់​យក​ ទៅ​អនុ​វត្ត​ការងារ​ជាក់​ស្តែង​ក្នុង​សិក្សា​ខាង​មុខ​បន្ត​ទៀត​ ។​

​លោក​ តង់ ​ធារ៉ា​ប្រធាន​មន្ទីរ​អប់​រំ​យុវ​ជន​និង​កីឡា​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៏​ថា​៖​ ​កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​រក​ដំណោះ​ស្រាយ​ និង​ការ​ផ្លាស់​ប្តូ​យោបល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​រក​ចំនុច​ខ្លាំង​ចំនុច​ខ្សោយ ​និង​ រៀប​ចំ​ថ្នាក់​រៀន​អោយ​មាន​សណ្តាប់​ធ្នាប់​ល្អ ​អនា​ម័យ​ ក្នុង​ការ​បើក​បវេសន​កាល​ឆ្នាំ​២០​១៥​.២០​១៦​នៅ​ខាង​មុខ​នេះ​។​លោក​បន្ត​ថាៈ​ដើម្បី​ធានា​នូវ​ការ​អប់​រំ​មួយ​ប្រ​កប​ដោយ​សម​ធម៌​ និង​គុណ​ភាព​ ក៏​ដូច​ជា​ការ​ធ្វើ​អោយ​ សម្រេច​នូវ​គោល​ដៅ​ផែន​ការ​ជាតិ​អប់​រំ​សម្រាប់​ទាំង​អស់​គ្នា ​និង​ផែន​ការ​យុទ្ធ​សាស្រ្ត​វិស័យ​អប់រំ​ ឆ្លើយ​តប​ទៅ ​និង​ការ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​ក្រសួង​អប់​រំ​យុវ​ជន​និង​កីឡា ​ថ្នាក់​ដឹក​នាំ​គ្រប់​សាលា​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​អប់រំ​អោយ​មាន​ប្រ​សិទ្ធ​ភាព​។​ទន្ទឹម​នេះ​នាយក​ នាយ​រង​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ស្តាប់​នូវ​ការ​ពន្យល់​ណែនាំ​ពី​មន្ត្រី​ការិ​ល័យ​បឋម​សិក្សា​និង​មត្តេយ្យ​និង​ប្រធាន​ការិ​ល័យ​មធ្យម​សិក្សា​ចំនេះ​ទូទៅ​អោយ​កាន់​តែ​ច្បាស់​ដើម្បី​ងាយ​ស្រួល​ចុះ​អនុ​វត្ត​ការងារ​ជាក់​ស្តែង​នៅ​តាម​មូល​ដ្ឋាន​របស់​ខ្លូន​ និង​ត្រូវ​បំពេញ​ភារៈ​កិច្ច​តាម​តួនាទី​អោយ​បាន​ច្បាស់​លាស់​ ជា​ពិសេស​ត្រូវ​ពង្រឹង​កិច្ច​សហ​ការ​សាម​គ្គី​ឯក​ភាព​គ្នា​ឲ្យ​បាន​ល្អ​ និង​ត្រូវ​ធ្វើ​ជា​គំរូ​ជា​អ្នក​ផ្តល់​សេវា​ដល់​លោក​គ្រូ​អ្នក​គ្រូ​និង​សិស្សា​នុ​សិស្ស​ ព្រម​ទាំង​ត្រួត​ពិនិត្យ​មើល​នូវ​សំភារៈ​បង្រៀន​ អនា​ម័យ​ គោរព​វិន័យ​អោយ​បាន​ល្អ ​ជា​ពិសេស​ត្រូវ​សហ​ការ​ជា​មួយ​សហ​គមន៏​អោយ​បាន​ល្អ​ ព្រោះ​ថា​សហ​គមន៏​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​អ្វី​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​សាលា​រៀន​របស់​យើង​។​

cpp-26-10-2015-001 cpp-26-10-2015-002 cpp-26-10-2015-003 cpp-26-10-2015-004

[youtube id= “d0LwN5m1CZU”]