(25-10-2015) ប៉ៃលិន៖ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ លោក ឌិន គឹម ប្រធានមន្ទីរមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានដឹកនាំកំលាំង និងគ្រឿងចក្រចុះជួសជុលកំណាត់ផ្លូវចាប់ពីចំណុចរង្វង់មូលវិមានឯករាជ្យមកដល់ផ្លូវបំបែកភូមិសួនអំពៅ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយផ្លូវនេះទទួលរងការខូចខាតធ្ងន់ធ្ងរ មានគ្រលុក សំបុកមាន់ជាច្រើនកន្លែង ។
លោក ឌីន គឹម បានមានប្រសាសន៍ថា ដោយសារផ្លូវនៅតំបន់នេះរងការខូចខាតច្រើន បង្ករការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញសព្វបែបយ៉ាង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានរៀបចំគំរោងជួសជុលកំណាត់ផ្លូវនេះឡើងវិញ ដោយក្នុងនោះមានផ្លូវចាក់បេតុងអាមេប្រវែង៣៤៥ម៉ត្រ X ៦ ម៉ែត្រ មួយកំណាត់ និងមួយកំណាត់ទៀតជាផ្លូវចាក់កៅស៊ូប្រភេទ DBST ទំហំសរុបចំនួន១០២៤០ ម៉ែត្រការ៉េ ក្រោមកញ្ចប់ថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
(ឃ្លីប)
បច្ចុប្បន្ននេះមន្រ្តីជំនាញកំពុងមមាញឹកក្នុងការវាស់វែងកំណាត់ផ្លូវនេះ និងមានគ្រឿងចក្រមួយចំនួនក៏កំពុងអនុវត្តជាបណ្តើរៗដែរ៕
[youtube id= “5kTcZ7-7JWs”]