សាខាពន្ធដាខេត្តប៉ៃលិនបើកសិក្ខាសិលាផ្សព្វផ្សាយស្តីពីនីតិវិធីការប្រើប្រាស់វិធានវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែម តាមប្រព័ន្ធអនឡាញ


ព្រឹកថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៩ សាខាពន្ធដាខេត្តប៉ៃលិនបានរៀបចំសិក្ខាសិលាផ្សព្វ ផ្សាយស្តីពីនីតិវិធីការប្រើប្រាស់វិធានវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែម និងនិតិវិធីការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ ជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ក្នុងខេត្តប៉ៃលិន ក្រោមវត្តមានលោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្ត  និងមានការអញ្ជើញចូលរួមពីសំណាក់លោកលោកស្រីជាម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ជាច្រើននាក់ផងដែរ។

បន្ទាប់ពីលោក យិត ស៊ីណា និងលោក សុខ សាវ៉ាន់ បានធ្វើបទបង្ហាញស្តីពីនីតិវិធីការប្រើប្រាស់វិធានវិក្ត័យប័ត្រ  និងអាករលើតម្លៃបន្ថែម ជូនដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម រួចមក លោក ម៊ី សីលា អនុប្រធានការិយាល័យសវនកម្មពន្ធនៃសាខាពន្ធដាខេត្ត បានបង្ហាញពីនិតិវិធីការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ ដើម្បីត្រៀមខ្លួនអនុវត្តច្បាប់អោយបានត្រឹមត្រូវ ច្បាស់លាស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។

លោក ផាវឌី ណូរិន ប្រធានសាខាពន្ធដាខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ការបើកសិក្ខាសាលានៅពេលនេះដើម្បីផ្សព្វផ្សាយពីនីតិវិធីការប្រើប្រាស់វិធានវិក្ក័យប័ត្រ អាករលើតម្លៃបន្ថែម និងនិតិវិធីការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ ជូន​ដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម ក្នុងខេត្តប៉ៃលិនពេលនេះវាមានសារៈសំខាន់ណាស់ដើម្បីអោយម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្មទាំងអស់ ក្នុងការ​បំពេញ​កា​តព្វ​កិច្ចបង់ពន្ធត្រឹមត្រូវតាមច្បាប់ ។លោកលើកឡើងថា៖គោលដៅ​របស់អគ្គនាយកដ្ឋានពន្ធដាក៍​ដូចជា​សាខាពន្ធដាខេត្តខិតខំយកចិត្តទុកដាក់ពីល​ទ្ធភាពក្នុងការប្រមូល​ចំណូល​ធ្វើយ៉ាង​ណាអោយបានលើស ផែនការកំណត់ តាមរយៈការអនុវត្តធ្វើជាប្រចាំជារៀងរាល់ខែ ឆ្នាំ ដើម្បីពង្រឹង​និងបង្កើន​នៃសេដ្ឋកិច្ចអោយមានការរីកចំរើនឡើង ស្របតាមគោលនយោ​បាយ​របស់​រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែទម្រង់ហិរញ្ញវត្ថុសម្រាប់កសាង អភិវឌ្ឍន៍ ធន​ធាន ហេដ្ឋរចនាសម្ព័ន្ធ មានផ្លូវ ស្ពាន សា​លា​រៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក វត្តអារាម និងកសាងសមិទ្ធិផលនានាជាច្រើនទៀតសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយប្រសើឡើង។ ដូច្នេះម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម នានាក្នុងខេត្តប៉ៃលិនត្រូវចូលរួមសហការជាមួយមន្រីពន្ធដាក្នុង​ការចុះ​ឈ្មោះក្នុងប្រព័ន្ធអេឡេត្រូនិចពីការប្រើប្រាស់ឥណទានអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអនឡាញ ដើម្បីស្នើរសុំបង្វិលសងអាករលើតម្លៃបន្ថែមតាមប្រព័ន្ធអេឡិចត្រូនិច អោយ​មាន​ប្រសិទ្ធិភាព​ តម្លាភាព និង ងាយស្រួល ឆាប់រហ័ស ទុកចិត្តបាន ព្រមទាំង​ចំនេញ​ពេល​វេលាផងដែរ។តាមរយៈសិក្ខាសិលានៅពេលនេះលោកក៍បានសំនូមពរដល់ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវកម្ម នានាក្នុងខេត្ត​ប៉ៃលិនទាំងអស់ត្រូវខិត​ខំ​យក​ចិត្តទុកដាក់ស្តាប់ការណែនាំរបស់មន្រ្តីជំនាញ និងលើកឡើងជាសំនួរអោយបានផុលផុស ដើម្បីយកទៅអនុវត្តជាក់ស្តែងទទួលបានជោគជ័យ។