ឆ្លៀតក្នុងឱកាសនៃការគោរពទង់ជាតិប្រចាំសប្តាហ៍ នាពេលព្រឹកម៉ោង ០៧ និង ០០ នាទី ថ្ងៃច័ន្ទ ១៤កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនបានបញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី ផាន់ ចាន់ណារ៉ា ស្នងការរងទទួលការិយាល័យអន្តរាគមន៍ អានសេចក្តីប្រកាស លេខ ០១៩ សណន ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ កិត្តិយស គុណធម៌ វិជ្ជាជីវៈ និងឆន្ទៈមោះមុតបម្រើការងារ ក្នុងការអនុវត្តតួនាទីភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការរក្សាការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់សាធារណៈនូវក្នុងសង្គម ដើម្បីបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ សេង សុគន្ធ ក៏បានមានប្រសាសន៍ ណែនាំបន្ថែមដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់គោរពវិន័យ ជាពិសេសមន្ត្រីនគរបាលដែលជាបុរស ត្រូវតែកាត់សក់ឲ្យបានខ្លីសមជាកងកម្លាំងនគរបាលជាតិ៕
ដោយ៖ វួច ពឿន
ប្រភព៖ ព្រិន្ទបាលទោ វ៉ន ដារ៉ា ការិយាល័យផ្សព្វផ្សាយ អប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន