កាលពី វេលាម៉ោង ១៥ : ០០ នាទីរសៀល ថ្ងៃអាទិត្យ ០៦កើត ខែ អាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានធ្វើការចុះ បង្រ្កាបករណីល្បែងស៊ីសង(ជល់មាន់) មួយកន្លែង នៅចំណុច អូរកប់អង្ករ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ដោយបាន ឃាត់ខ្លួនមនុស្សចំនួន០២នាក់។ ជនសង្ស័យ មាន៖ ០១-ឈ្មោះ ហេង ឆើត ភេទប្រុស អាយុ២៦ ឆ្នាំ រស់ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។ ០២-ឈ្មោះ ថន ភារិទ្ធ ភេទប្រុស អាយុ២៩ ឆ្នាំ រស់ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្ដប៉ៃលិន ។ វត្ថុតាងដែលរឹបអូសបានរួមមាន៖មាន់ជល់ចំនួន ១០ក្បាល, ស៊ុមក្រុងមាន់ចំនួន ០៣ , ខ្សែសង្វៀនសម្រាប់ជល់មាន់ ចំនួន០១ និង ម៉ូតូចំនួន០៩គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវ បាននាំយកមកអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
ដោយ៖ វួច ពឿន
ប្រភព៖ព្រិន្ទបាលទោ វ៉ន ដារ៉ា ការិយាល័យ ផ្សព្វផ្សាយ អប់រំ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន