ផ្ទះកាកបាទក្រហមកម្ពុជាដែលជាអំណោយក៏ថ្លៃថ្លារបស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជាបានផ្តល់ជូនដល់បងប្អូន ប្រជាពលរដ្ឋ ២គ្រួសារ ស្ថិតនៅភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន


​(23-10-2015) ប៉ៃលិន៖ ថ្ងៃ​ទី២៣​ ខែ​តុលា ​ឆ្នាំ​២០​១៥​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន​ ដឹក​នាំ​ដោយ​ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍ ​អ៊ី​ឈាន​ ទី​ប្រឹក្សា​ផ្ទាល់​ និង​ជា ​នា​យក​រង​ខុទ្ទ​កាល័យ​​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​សែន ​នាយក​រដ្ឋ​មន្រ្តី​នៃ ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ជា​ប្រធាន​កិត្តិ​យស​សាខា​កាក​បាទ​ក្រហម​ខេត្ត​ប៉ៃលិន ​លោក​ជំទាវ​ បាន​ ស្រី​មុំ ​អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ប៉ៃលិន​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​ប៉ៃលិន​  បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​កាក​បាទ​ក្រហម ​ចំនួន២​ខ្នង​បន្ថែម​ទៀត ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ទី​ ទ័ល​ក្រ​រស់​នៅ​ភូមិ​អូរ​ខ្ទីង ​សង្កាត់ ​អូរ​តាវ៉ៅ ​ក្រុង​ប៉ៃលិន​ខេត្ត​ប៉ៃលិន ​ ដែល​ផ្ទះ​ទាំង​ពីរ​ខ្នង​នេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​រ៉ានី​ហ៊ុន​សែន​ប្រធាន​កាក​បាទ​ក្រហម​

កម្ពុជា​  តាម​រយៈ​គណ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ កម្ពុជា​ខេត្ត​ប៉ៃលិន​។​

លោក​ជំទាវ ​បាន ​ស្រីមុំ ​ប្រធាន​គណៈ​កម្មា​ធិការ​សាខា​កាក​បាទ​ក្រហម​ខេត្ត​ប៉ៃលិន​ បាន​ ​មាន​ប្រសាសន៍​ថា ​ចាប់​តាំង​ពី​ឆ្នាំ​២០​១៣ ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ សាខា​កាក​បាទ​ក្រហម​ កម្ពុជា​ខេត្ត​ប៉ៃលិន ​បាន​កសាង​ផ្ទះ​កាក​បាទ​ក្រហម​កម្ពុជា ​ផ្តល់​ជូន​ប្រជា​ ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​ បាន​ចំនួន​៤៧​ខ្នង​មក​ហើយ ​ ក្នុង​គំរោង​សាង​សង់​ផ្ទះ​កាក​បាទ​ ក្រហម​ ចំនួន​១០០​ខ្នង ​ ដែល​ សម្តច​គតិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន​រ៉ានី ​ហ៊ុន​សែន ​ប្រធាន​កាក​បាទ​ ក្រហម​កម្ពុជា ​បាន​ផ្តល់​ជូន​ដល់​ ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន​ តាម​រយៈ​គណៈ​កម្មា​ធិការ​ សាខា​កាក​បាទ​ក្រហម​ខេត្ត​ប៉ៃលិន​  សំរាប់​ជួយ​ដល់​ប្រជា​ពល​រដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​កាល​ពី​ឆ្នាំ​២០​១៣ ​ និង​ជួយ​ដល់ ​ប្រជា​ពល​រដ្ឋ​ទី​ទាល់​ក្រ​គ្មាន​ផ្ទះ​សំបែង​ នៅ​ក្នុង​ខេត្ត​ប៉ៃលិន​។​

​ឯក​ឧត្តម​ នាយ​ឧត្តម​សេនីយ៍​ អ៊ី​ ឈាន​ បាន​មាន​ប្រសាសន៍​ពាំនាំ​នូវ​ការ​នឹក​រលឹក ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន​សែន ​នាយក​រដ្ឋ ​មន្រ្តី ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​សម្តច​គតិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​រ៉ានី ​ហ៊ុន​សែន ​ប្រធាន​ កាក​បាទ​ក្រហម ​កម្ពុជា ​ជូន​ចំពោះ​បងប្អូន​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​អូរ​ខ្ទីង​និង​នៅ​ទូរ​ទាំង​ខេត្ត​ប៉ៃលិន​ផង​ដែរ ​។ ​ឯក​ឧត្តម​ បាន​មាន​ប្រសាសន៍​ថា ​សម្តេច​ទាំង​ពីរ​បាន​ គិត​គូរ​ជា ​  ពិសេស​អំពី​សុខ​ទុក្ខ​ និង​ជីវ​ភាព​រស់​ នៅ​របស់​បង​ប្អូន​ ប្រជា​ពល​រដ្ឋ​អ្នក​ប៉ៃលិន​ យើង​ទាំង​អស់ ​ ដោយ​លោក​ចង់​ឃើញ​ប្រជា​ពល​ ​រដ្ឋ​យើង​បាន​រស់​នៅ​ធ្វើ​ការងារ​ រក​ស៊ី​ចិញ្ចឹម​ជីវិត​ក្នុង​ជីវ​ភាព​ធូរ​ធា​សម​រម្យ ​និង​មាន​សុខ​ភាព​ល្អ ​មាន​សុភ​មង្គល​ សុខ​ដម​រម្យនា ​ក្នុង​ក្រុម​គ្រួសារ​។​ ឯក​ឧត្តម​បាន​បន្ត​ទៀត​ថា ​ក្នុង​បច្ចុ​ប្បន្ន ​នេះ ​ទោះ​បី ​ឯក​ឧត្តម​បាន​ទៅ​បំពេញ​ការងារ​ភារ​កិច្ច​នៅ​ឆ្ងាយ​ពី​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ក្តី​ តែ​ដួង​ ចិត្ត​របស់​ឯក​ឧត្តម​នៅ​ជាប់​ជា​មួយ​ប្រជា​ពល​រដ្ឋ​យើង ​និង​នៅ​តែ​ជួយ​ដល់​ប្រជា ​ពល​រដ្ឋ​ យើង​ ជា​និច្ច ​នៅ​ពេល​មាន​ទុក្ខ​លំបាក​។ ​ឯក​ឧត្តម​ អ៊ី​ឈាន ​ក៏​បាន​រំលឹក​នូវ​ អនុ​ស្សាវ​រីយ៏​នៃ​ការ​ ដឹក​ នាំ​រួម​សុខ​រួម​ទុក្ខ​ ដ៏​កំសត់ ​កម្រ ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ខេត្ត​ប៉ៃលិន ​រហូត​ដល់​ប្រទេស​ជាតិ​មាតុ​ ភូមិ​កម្ពុជា ​ទទួល​បាន​នូវ​សុខ​សន្តិភាព​ពេញ​លេញ​បរិបូរណ៏​ ។ ​ឯក​ឧត្តម​បាន​រំលឹក​ មក​វិញ​ នូវ​គុណ​បំណាច់​មិន​អាច​កាត់​ថ្លៃ​បាន​របស់​សម្តេច​តេជោ​សែន​ វីរៈ​ស្ថាប​និក​នៃ ​នយោ​បាយ​ ឈ្នះ​ឈ្នះ​ ដែល​បាន​ដឹក​នាំ​នាវា​កម្ពុជា​កាត់​ព្យុះ​សង្ឃរា​សង្រ្គាម ​មក​ដល់ ​កោះ​ត្រើយ​ សន្តិភាព​ ១០០​%​ជា​ស្ថាពរ​ ។​ ឯក​ឧត្តម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ ​យើង​ទាំង​ អស់​គ្នា ​និង​ប្រជា​ជន​ កម្ពុជា​ នៅ​តែ​ត្រូវ​ការ​សម្តេច​តេជោ​ដឹក​នាំ​ប្រទេស​ជាតិ​បន្ត ​ដើម្បី ​ធានា​បាន​នូវ​និរន្ត​រភាព​ សន្តិ​ភាព​ និង​ការ​អភិ​វឌ្ឍន៏​ជាតិ​លើ​គ្រប់​វិស័យ​ ។​ ការ​គោរព​ ការ​ស្រឡាញ់ ​ការ​ដឹង​គុណ ​ការ​គាំ ​ទ្រ​ ចំពោះ​សម្តេច​តេជោ​សែន ​សម្តេច​កិតិ​ ព្រឹទ្ឋ​ បណ្ឌិត​ គឺ​ជា​សតិ​សម្ប​ជញ្ញៈ​របស់​យើង​គ្រប់​គ្នា​ និង​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ ឆ្លើយ​តប​ទៅ​នឹង​ការ​ទទួល​បាន​ មក​នូវ​សុខ​សន្តិ​ភាព​ ពេញ​លេញ​បរិបូរណ៏ ​ដែល ​សម្តេច​តេជោ​លោក​បាន​ដាក់​ជីវិត​ជា​ដើម​ទុន​កន្លង​មក​ ។​

​ ឯក​ឧត្តម​អ៊ី​ឈាន​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ប្រជា​ពល​រដ្ឋ​ដែល​ទទួល​បាន​ផ្ទះថ្មី​ ត្រូវ​បន្ត​ ខិត​ខំ​កសាង​ជីវ​ភាព​គ្រួសារ​អោយ​បាន​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​ និង​ត្រូវ​រៀប​ចំ​កែ​លំអរ​ បរិស្ថាន​ជុំវិញ​ផ្ទះ​អោយ​មាន​អនាម័យ​ល្អ ​ និង​ត្រូវ​នាំ​កូន​ ចៅ​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​អោយ​បាន​ គ្រប់​គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ​ហើយ​ក៏​ត្រូវ​ខិត​ខំ​អប់រំ​ កូន​ចៅ​អោយ​បាន​យល់​ដឹង​ពី​ គ្រោះ​ មហន្ត ​រាយ​នៃ ​គ្រឿង​ញៀន ​ដែល​ជា​សត្រូវ​ស្លាប់​ រស់​របស់​ជីវិត​កូន​ចៅ​យើង​គ្រប់​គ្នា​។​

​ក្នុង​ឱកាស​ប្រគល់​ផ្ទះ​កាក​បាទ​ក្រហម​នោះ​ដែរ​ ឯក​ឧត្តម​ អ៊ី​ ឈាន​ និង​លោក​ជំទាវ​ បាន​ ស្រី​មុំ​ ក៏​បាន​ផ្តល់​ នូវ​អំណោយ​របស់​សាខា​កាក​បាទ​ក្រហម​ ជូន​ដល់​ក្រុម​គ្រួសារ​ ទាំង​ពីរ​ ដែល​ទទួល​បាន​ផ្ទះ​ថ្មី ​ ដោយ​ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន ​អង្ករ​៥០​គ.ក្រ​ កន្ទេល​១ ​ឆ្នាំង ​បាយ ​១​ ឆ្នាំង​សម្ល​១​ ខ្ទះ​១ ​ចាន​បាយ​១០​ ស្លាប​ព្រា​១០​ វែក​៣ ​ប្រេង​ឆា១​ លីត្រ ​ទឹក​ស៊ី​អ៊ីវ​១យួ​ ទឹក​ ត្រី​ ១យួ​ ត្រីខ​១ឡូ ​មី១កេះ ​ទឹក​សុទ្ធ​២កេះ ​ទឹក​ក្រូច​១កេះ ​ឃីត​១​(មុង១​ ក្រម៉ា១​ ភួយ១​ សារ៉ុង​១​)​ ​និង​ថវិកា​៥០​ម៉ឺន​រៀល ​ហើយ​ឯក​ឧត្តម​ អ៊ី​ ឈាន​ ក៏​បាន​ផ្តល់​ជូន​នូវ​ថវិកា​ផ្ទាល់​ខ្លួន​បន្ថែម ​ចំនួន ​៥០​ម៉ឺន​រៀល​ក្នុង​១គ្រួសារ​ និង​លោក​ឧក ​ញ៉ា ​សេង​ ឈុន​ឡេង ​ក៏​បាន​ឧបត្ថម្ភ​បន្ថែម​ជូន​មួយ ​គ្រួសារ​ៗ​១០ម៉ឺន​ រៀល​បន្ថែម​ទៀត​ផង​ដែរ​ ។​ ចំពោះ​ប្រជា​ពល​រដ្ឋ​ ដែល​បាន​អញ្ជើញ​ចូល​ រួម​ ចំនួន​ ១០៣​នាក់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​សារ៉ុង​១​ថវិកា​១ម៉ឺន​រៀល​។​

cpp-23-10-2015-009 cpp-23-10-2015-010 cpp-23-10-2015-011 cpp-23-10-2015-012 cpp-23-10-2015-013 cpp-23-10-2015-014 cpp-23-10-2015-015 cpp-23-10-2015-016

[youtube id= “s9dSBZ53n6Q”]