ថ្នាក់ដឹកនាំមន្ត្រីរាជការខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីក្រុងពលី បុណ្យបញ្ចុះខ័ណ្ឌសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តសន្តិមារាមហៅវត្តអូរច្រា


រសៀលថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ឯកឧត្តម កើត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល ព្រមទាំងឯឧត្តម លោកជំទាវ លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពស្ថាប័នជុំវិញខេត្ត បងប្អូនពុទ្ធបរិស័ទជិតឆ្ងាយបានអញ្ជើញចូលរួមក្នុងពិធីក្រុងពលីបញ្ចុះខ័ណ្ឌសីមាវត្តសន្តិមារាម ហៅវត្តអូរច្រា ដែលស្ថិតនៅភូមិអូរច្រា សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ពិធីក្រុងពាលីនេះធ្វើឡើងទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយនិមន្តព្រះសង្ឃសូត្រមន្តប្រោះព្រហ្មសុំសេចក្តីសុខសប្បាយពីម្ចាស់ទឹកម្ចាស់ដីជួយថែរក្សាដល់ថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទ្ធជិតឆ្ងាយក្នុងពិធីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានៅវត្តសន្តិមារាម ហៅវត្តអូរច្រានេះ។
ឯកឧត្តមផាន់ ចាន់ធុល អភិបាលខេត្ត មានមានប្រសាសន៏ថា៖ ការកើតឡើងនូវសមិទ្ធផលនានាក្នុងទីអារាមវត្តសន្តិមារាមនេះគឺផ្ដើមចេញពីស្មារតីសាមគ្គីជាធ្លុងមួយរបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋចំណុះជើងវត្តនិងសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសដើម្បីទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗបានគោរពប្រតិបត្តិ ព្រោះទីអារាមនេះគឺជាទីកន្លែងសិក្សាអប់រំធម៌ និង វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង ។ ឯកឧត្តម បន្តថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធើ្វប្រទេសជាតិមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចំរើនទាំងពុទ្ធចក្រ និង អាណាចក្រ ។ ឯកឧត្តមបានបន្ថែមថា ក្រោមគោលនយោបាយឈ្នះៗរបស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ឱកាសអោយប្រជាពលរដ្ឋរស់នៅប្រកបចិញ្ចឹមជីវិតនិងមានសិទ្ធសេរីភាពពេញលេញលើជំនឿសាសនារៀងៗខ្លួន ។
ព្រះគ្រូ សាន លី ព្រះចៅអធិការវត្តសន្តិមារាមហៅវត្តអូរច្រាបានមានសង្ឃដីការថាៈ ព្រះវិហារថ្មីនេះមានទទឹងប្រវែង១២ ម៉ែត្រ និងបណ្ដោយ២៤ម៉ែត្រ ដោយចំណាយថវិកាសាងសង់អស់ចំនួន ២៣៥០០០ដុល្លារអាមេរិក ៕