សាលាក្រុងប៉ៃលិនបានធ្វើពិធីសម្ភោធបើកការដ្ឋានសាងសងនិងជួសជុលផ្លូវលំក្រាលគ្រួសក្រហមស្ថិតនៅភូមិអូតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន


(23-10-2015) ប៉ៃលិន៖ ​ព្រឹក​ថ្ងៃ​ទី២៣​ ខែតុលា ​ឆ្នាំ​២០​១៥ ​សាលា​ក្រុង​ប៉ៃលិន​បាន​ធ្វើ​ពិធី​សម្ភោធ​បើក​ការ​ដ្ឋាន​សាង​សង​និង​ជួស​ជុល​ផ្លូវ​លំ​ក្រាល​គ្រួស​ក្រហម​ ស្ថិត​នៅ​ភូមិ​អូតា​ពុក​ក្រោម​ សង្កាត់​ទួល​ល្វា ​ក្រុង​ប៉ៃលិន​ ខេត្ត​ប៉ៃលិន ​ដោយ​មាន​ការ​អញ្ចើញ​ចូល​រួម​ពី​សំណាក់​លោក​ ស៊ុន​ យី ​អភិ​បាល​ក្រុង​ប៉ៃលិន​ និង​លោក​លោក​ស្រី​ក្រុម​ប្រឹក្សា​ក្រុង​ លោក​មេ​ភូមិ​ ចៅ​សង្កាត់​ និង​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ច្រើន​នាក់​ផង​ដែរ​ ។​

​លោក​ សុំ​ ភួង​ ចៅ​សង្កាត់​ទួល​ល្វា​បាន​របាយ​ការណ៏​ថា​៖​ផ្លូវ​១ខ្សែ​នេះ​គឺ​បាន​កសាង​និង​ជួស​ជុល​ ចំនួន​៣ដង​មក​ហើយ​ ដោយ​គំរោង​ទី១​ មាន​ការ​ឧបត្ថម្ភ​ពី​មូល​និធិ​សង្កាត់​ លើក​ទី២​មាន​ការ​ឧបត្ថម្ភ​ពី​មន្ទីរ​អភិ​វឌ្ឍន៏​ជនបទ​ និង​លើក​ទី៣​នេះ​គឺ​របស់​សាលា​ក្រុង​ប៉ៃលិន​ដែល​គំរោង​នេះ​មាន​ ប្រវែង​ចំនួន​៨៥០​ម៉ែត្រ​ចាប់​ពី​ផ្លូវ​បំបែក​ភូមិ​វាល​វង្ស ​សង្កាត់​ទួល​ល្វា ​រហូត​មក​ដល់​ត្រង់​ចំណុច​ស្ពាន​ថ្ម​ ផ្លូវ​ជាតិ​៥៧​ ភូមិ​អូតា​ពុក​ក្រោម​ដែល​ត្រូវ​ចំណាយ​ថវិកា​ចំនួន​៣៥​លាន​រៀល​។​

​លោក​ ស៊ុន​ យី ​អភិ​បាល​ក្រុង​ប៉ៃលិន​បាន​មាន​ប្រសាសន៏​កោត​សរសើរ​ដល់​អាជ្ញា​ធ​សង្កាត់​ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​លើក​គំរោង​ផែន​ការ​របស់​ខ្លូន​ដើម្បី​ជា​ប្រយោ​ជន៏​និង​សេច​ក្តី​ត្រូវ​ការ​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​។​លោក​បាន​បន្ត​ថា​៖​ការ​សាង​សង​ផ្លូវ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​តេជោ​សែន​ជា​ប្រ​មុក​ដឹក​នាំ ​ជា​ពិសេស​ដោយ​ប្រទេស​ជាតិ​យើង​មាន​សន្តិ​ភាព​ ទើប​ទទួល​បាន​សម្មិ​ទ្ធិផល​ជា​ច្រើន​មាន​ដូច​ជា​៖​ផ្លូវ​ ស្ពាន​ សាលា​រៀន​ មន្ទីរ​ពេទ្យ​ និង​វត្ត​អារាម​ នានា​ជា​ដើម​។​លោក​សំនូម​ពរ​ សុំ​អោយ​ក្រុម​ហ៊ុន​សាង​សង​អោយ​មាន​គុណ​ភាព​ រឹង​មាំ ​ទៅ​តាម​លក្ខណៈ​បច្ចេក​ទេស​និង​កិច្ច​សន្យា​ដែល​បាន​ធ្វើ​រួច​ដើម្បី​ធានា​ការ​ប្រើ​ប្រាស់​យូរ​អង្វែង​អោយ​បង​ប្អូន​ងាយ​ស្រួល​ធ្វើ​ដំណើរ​ និង​ដឹក​កសិ​ផល​យក​ទៅ​លក់​នៅ​ទី​ផ្សារ​ជា​ដើម​។​ លោក​បាន​ផ្តាំ​ផ្ញើរ​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ត្រូវ​ចេះ​ជួយ​ចូល​រួម​ថែ​រក្សា​ការពារ​សមិទ្ធ​ផល​ទាំង​នេះ ​និង​ចេះ​អនា​ម័យ​បរិស្ថាន​នៅ​តាម​ដង​ផ្លូវ​ និង​រស់​នៅ​ស្អាត​ ហូប​ស្អាត​ ហើយ​បើ​បង​ប្អូន​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​រាយ​ការណ៏​ដល់​អាជ្ងា​ធរ​មូល​ដ្ឋាន​អោយ​បាន​ទាន់​ពេល​វេលា​ដើម្បី​ជៀស​វៀង​ជួប​នូវ​បញ្ហា​ផ្សេង​ៗ​កើត​ឡើង​ដែល​អាជ្ញា​ធរ​មិន​បាន​ដឹង​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​ ស៊ុន​ យី​ អភិ​បាល​ក្រុង​ប៉ៃលិន​និង​ក្រុម​ការងារ​ ទាំង​អស់​បាន​ធ្វើ​ពិធី​ឈូស​ឆាយ​ជា​និម្មិត​រូប​នៃ​ការ​បើក​អោយ​ដំណើរ​ការ​កសាង​ផង​ដែរ​។

cpp-23-10-2015-001 cpp-23-10-2015-002 cpp-23-10-2015-003 cpp-23-10-2015-004 cpp-23-10-2015-005 cpp-23-10-2015-006 cpp-23-10-2015-007 cpp-23-10-2015-008

[youtube id= “wwJJSXoHS8A”]