គណៈប្រតិភូនារីក្រសួងព័ត៌មាន ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ


ព្រឹកថ្ងៃចន្ទ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូនារី អញ្ជើញចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នាឱកាសចម្រើនព្រះជន្មគម្រប់ ៨៣ យាងចូល ៨៤ព្រះវស្សា នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ៕