(21-10-2015) ប៉ៃលិន៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥ លោក ស៊ុនយី ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងប៉ៃលិន និងរួមជាមួយក្រុមការងារបាននាំយកអង្ករ និងថវិកាចំនួន៣0ម៉ឺនរៀលទៅឧបត្ថម្ភដល់ លោក កែវ ហេង អាយុ៦៩ឆ្នាំមានជំងឺមហារីកពោះវៀតធំ ស្ថិតនៅភូមិអូតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
លោក ស៊ុន យី បានប្រសាសន៍ថាៈគណបក្សប្រជាជនកម្ពុជាតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប្រចាំ ដោយបានជួយដោះស្រាយរាល់ការលំបាកខ្វះខាតស្បៀងអាហារ និង បងប្អូនយើងដែលមានជម្ងឺផ្សេងៗផងដែរ។ ជាក់ស្តែងពេលនេះថ្នាក់ដឹកនាំក្រុង បានចុះសាកសួរសុខទុក្ខនិងនាំយកអង្ករ ថវិកាមួយចំនួន ដើម្បីជួយសំរួលការលំបាក ជូន លោក កែវ ហេង ដែលមានជំងឺមហារីកពោះវៀនធំ។ ទោះបីសំភារៈនិងថវិកាវាមានចំនួនតិចតួចក៏ដោយ តែវាអាចជួយសម្រួលការលំបាកក្នុងជីវភាពរស់នៅបានមួយកំរិតដែរ។នេះជាទឹកចិត្តចែករំលែករបស់ថ្នាក់ដឹកនាំក្នុងការជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាពលរដ្ឋ។
លោក ស៊ុន យី បានផ្តាំផ្ញើ ដល់ក្រុមគ្រួសារនិងអ្នកជំងឺសុំកុំអស់សង្ឃឹម ត្រូវខិតខំ ព្យាបាលបន្តទៀត ជាពិសេសត្រូវរកគ្រូពេទ្យជំនាញ ដើម្បីព្យាបាលអោយបានឆាប់ជា ។ ទន្ទឹមត្រូវចេះថែរក្សាអនាម័យឲ្យល្អ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជានិច្ច។
អំណោយដែលបានឧបត្ថម្ភជូនគ្រួសារអ្នកជំងឺក្នុងឱកាសនោះមាន អង្ករ ៥០ គីឡូក្រាម ថវិកា៣០ម៉ឺនរៀល។
[youtube id= “dIE7CYujP-c”]