ឯកឧត្តម អ៊ី ឈាន និង លោកជំទាវ បាន ស្រីមុំ ដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ ព្យបាលជំងឺ ផ្តល់វ៉ែនតាដល់ចាស់ជរា ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងពិសារនំបញ្ចុកឯកភាពជាតិនៅភូមិអូរ៧៥


ថ្ងៃអាទិត្យ ៧កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការបារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានអញ្ជើញដឹកនាំក្រុមយុវជន ស.ស.យ.ក ខេត្ត និង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តការិយាល័យតំណាងរាស្រ្ត បានចុះពិនិត្យ ព្យបាលជំងឺ និងផ្តល់វ៉ែនតា ដល់ចាស់ជរា ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងពិសាសរនំបញ្ចុកឯកភាពជាតិ នៅភូមិអូរ៧៥ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ការពិនិត្យព្យាបាល ការផ្តល់កញ្ចក់វ៉ែនតាជូនប្រជាពលរដ្ឋ និងការពិសារនំបញ្ចុកឯកភាពជាតិនេះបាប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានប្រជាពលរដ្ឋ ក្មេងចាស់ ប្រុស ស្រី សរុបចំនួន ៦២៣នាក់ បានមកទទួលការពិនិត្យព្យាបាល និងទទួលទាននំបញ្ចុកជាមួយថ្នាក់ដឹកនាំ ក្រុមករងារទាំងអស់។

សូមបញ្ជាក់ថា៖ ការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានធ្វើឡើងរៀងរាល់ថ្ងៃសៅរ និងថ្ងៃអាទិត្យ ដោយមានការឧបត្ថម្ភពីឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការបារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន។ គោលបំណងសំខាន់នៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីថ្លែងអំណគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ក៏ដូចជាការគាំទ្រលោកជំទាវផ្ទាល់ជាតំណាងរាស្រ្តសំរាប់អាណត្តទី៦នេះ។ ពិសេសគឺដើម្បីជួយដល់ប្រជាពលរដ្ឋក្នុងការលើកកំពស់បញ្ហាសុខភាព ដែលជាបញ្ហាសំខាន់សំរាប់ជីវិតមនុស្សម្នាក់ៗ កាត់បន្ថយការចំណាយលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការលើកកំពស់ជីវភាពគ្រួសារប្រជាពលរដ្ឋយើងផងដែរ។ ដោយឡែកការពិសារនំបញ្ចុកនេះគឺធ្វើឡើងតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អោយសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជាទាំអស់ត្រូវពិសារនំបញ្ចុកទាំងអស់គ្នានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបំបែកល្បិចកលរបស់ទណ្ឌិត សម រង្សី  ដែលប្រុងយកនំបញ្ចុកខ្មែរជាចំណាប់ខ្មាំងនយោបាយ និងធ្វើអោយសង្គមខ្មែរទាំងមូលបែកបាក់គ្នាព្រោះ តែមាន ការបែងចែករវាងអ្នកពិសារនំបញ្ចុក និងអ្នកមិនពិសារនំបញ្ចុក៕

ដោយ៖ វួច ពឿន