ឯកឧត្តម កើតសុធា អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន និងព្រះសង្ឃអញ្ជើញ និងនិមន្តសាកសួរសុខទុក្ខកងទ័ព តំបន់ប្រតិបតិ្តសិករងខេត្តប៉ៃលិន


(13-10-2015) ប៉ៃលិន៖ ថ្ងៃទី​១៣​ ខែ​តុលា​ឆ្នាំ​ ២០១៥​ ឯកឧត្តម​ កើត ​សុធា​ អភិបាល​ខេត្តប៉ៃលិន​ រួម​ដំណើរ​ដោយ​ថ្នាក់​ដឹកនាំ​ មន្រ្តី​រាជការ​ ប្រជា​ពលរដ្ឋ​ និង​ព្រះសង្ឃ​មក​ពី​វត្ត​នានា​ក្នុង​ខេត្តប៉ៃលិន​ បាន​និមន្ត​និង​អញ្ជើញ​សាក​សួរ​សុខ​ទុក្ខ​ដល់​អង្គភាព​កង​ទ័ព​តំបន់​ប្រតិ​បត្តិ​ការ​សិករង​ខេត្តប៉ៃលិន​ស្ថិត​នៅ​ទី​បញ្ជា​ការ​តំបន់​ប្រតិ​បត្តិការ​សិករង​ខេត្តប៉ៃលិន​។

​បន្ទាប់​ពី​មតិ​ស្វាគមន៍​របស់​លោក​ឧត្តម​សេនីយ៍ត្រី​ ព្រហ្ម​ បាត់​ មេ​បញ្ជាការ​តំបន់​ប្រត្តិ​បត្តិការ​សិករង​ខេត្ត​រួចមក​ ឯកឧត្តម​ កើត​សុធា​ អភិបាល​ខេត្តប៉ៃលិន​បាន​លើក​ឡើង​ថា​៖ រាជរដ្ឋា​ភិបាល​កម្ពុជា​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​ តេជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​បាន​គិត​គូរ​ខ្ពស់​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ការពារ​ទឹកដី​នៅ​តាម​ខ្សែរ​បន្ទាត់​ព្រំ​ដែន​ជា​និច្ច​ ដោយ​បាន​ផ្តល់​ជំរុំ​ជំរក​និង​ជីវភាព​រស់​នៅ​ឲ្យ​កាន់​តែ​ប្រសើ​ឡើង​។ ​ទន្ទឹម​នេះ​ថ្នាក់​ដឹក​នាំ​ខេត្ត​ និង​បងប្អូន​ប្រជា​ពលរដ្ឋ​និង​ ព្រះសង្ឃ​តែងតែ​ជួយ​ទំនុក​បំរុង​ឧបត្ថម្ភ​គាំទ្រ​ដល់​កង​កម្លាំង​ជា​បន្តបន្ទាប់​។​ ជាក់​ស្តែង​ពេល​នេះ​ថ្នាក់​ដឹកនាំ​ខេត្ត​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​បាន​សហការ​គ្នា​ចុះ​សាក​សួរ​សុខទុក្ខ​និង​នាំ​យក​សំភារៈ​ថវិកា​ជូន​ដល់​កងទ័ព​ ដែល​ទាំង​អស់​នេះ ​បាន​បង្ហាញ​ឲ្យឃើញ​ពី​សកម្មភាព​សាមគ្គីភាព​និង​សីល្បៈ​ចែក​រំលែក​​សមរ​ភូមិ​ក្រោយ​ផ្សារ​ភ្ជាប់​សមរ​ភូមិ​មុខ​។ ឯកឧត្តម​ កើត​សុធា​ បាន​ផ្តាំ​ផ្ញើ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​កិច្ច​សហការ​គ្នា​ជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យបាន​ជិត​ស្និទ្ធ​ថែរក្សា​ការពារ​សន្តិសុខ​សណ្តាប់​ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ​ និង​ការពារ​បូរណៈ​ភាព​ទឹក​ដី​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​យើង​ឲ្យ​បាន​គង់វង្ស​។

​អំណោយ​ដែល​បាន​ឧបត្ថម្ភ​ដល់​អង្គភាព​តំបន់​ប្រតិ​បត្តិការ​សិករង​ខេត្តប៉ៃលិន​នាពេល​នេះ​ រួមមាន​អង្ករ​១៦ការុង​ មី៥៣កេះ​ ទឹកសុទ្ធ​១១៥យួរ​ ទឹកស៊ីអ៊ីវ​៣៦យួ​  ទឹកត្រី​៤៥​ និង​នំអន្សម១ចំនួនធំ​ ព្រម​ទាំង​ឧបត្ថម្ភ​ថវិកា​ដល់​អង្គភាព​ចំនួន​ ២លានរៀល​ ដោយ​ឡែក​កងកម្លាំង​ចំនួន​១៦០នាក់​ម្នាក់ៗ​ ៣០០០០រៀល​ផង​ដែរ​។

cpp-13-10-2015-001 cpp-13-10-2015-002 cpp-13-10-2015-003 cpp-13-10-2015-004 cpp-13-10-2015-005 cpp-13-10-2015-006 cpp-13-10-2015-007 cpp-13-10-2015-008

[youtube id= “qLSRcSbti4o”]