ក្រសួងព័ត៌មានផ្តល់ម៉ាស៊ីនផ្សាយវិទ្យុថ្មីមួយគ្រឿងកំលាំងផ្សាយ២Kw ដល់មន្ទីរព័ត៌មានខេត្តប៉ៃលិន


ថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន តាមរយៈ ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងព័ត៌មាន បាននាំយកម៉ាស៊ីនផ្សាយសម្លេងវិទ្យុមួយគ្រឿង ដែលមានកម្លាំងផ្សាយ២KW ផ្តល់ជូនដល់មន្ទីរព័ត៌មានខេត្តប៉ៃលិន ជំនួសម៉ាស៊ីនផ្សាយចាស់ ដែលមានសភាពចាស់ទ្រុឌទ្រោម សម្រាប់ដំណើរការផ្ដល់សេវាព័ត៌មាន ជូនប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរថែមទៀត។

លោកស្រី ស្រ៊ី ចាន់អេង ប្រធានមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្នុងនាមមន្រ្តីរាជការមន្ទីរព័ត៌មានទាំងអស់ បានសំដែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ដល់ដំណើរការផ្សព្វផ្សាយព័ត៌មាននៅក្នុងមូលដ្ឋានខេត្តប៉ៃលិន ដោយបានផ្តល់ជូនម៉ាស៊ីនផ្សាយវិទ្យុថ្មីមួយគ្រឿងនេះដំរាប់អោយដំណើការផ្សព្វផ្សាយនៅក្នុងខេត្ត មានលក្ខណៈល្អប្រសើជាងមុន បំរើដល់ការស្តាប់របស់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ។ លោកស្រី ស្រ៊ី ចាន់អេង បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន គឺជាកំលាំងចិត្តដ៏ខ្លាំងក្លាដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ក្នុងការជម្រុញការអនុវត្តការងារអោយកាន់តែល្អប្រសើ មានប្រសិទ្ធខ្ពស់៕