អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៏រៀលអ៊ីស្ទេត នាំយកសំភាៈ និងថវិការចែកជូន ប្រជាពលរដ្ឋនៅ សង្កាត់បយ៉ាខា


(11-10-2015) ប៉ៃលិន៖ ល្ងាច​ថ្ងៃទី​១១​ ខែតុលា​ ឆ្នាំ២០១៥​ អង្គការ​មូល​និធិ​សប្បុរសធម៌​ព្រីនស៏រៀល​អ៊ី​ស្ទេត​ នាំ​យក​សំភាៈ​និង​ថវិកា​ចែក​ជូន​ប្រជា​ពលរដ្ឋ​នៅសង្កាត់​បយ៉ាខា​  ដែល​ពិធី​ប្រព្រឹត្តិ​ទៅ​ស្ថិត​ក្រោម​វត្ត​មាន​ ឯកឧត្តម​ កើត​ សុធា​ អភិបាល​នៃគណៈ​អភិបាល​ខេត្តប៉ៃលិន​ឯកឧត្តម​ ផាន់​ ចាន់ថុល​ អភិបាល​រងខេត្តប៉ៃលិន​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ក្រុម​អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រីនស៏រៀល​អ៊ី​សេ្ទត​ផង​ដែរ​ ។

​ឯកឧត្តម​ កើត​ សុធា​ អភិបាល​ខេត្តប៉ៃលិន​បាន​មាន​ប្រសាសន៏​ថ្លែង​អំណរគុណ​និង​កោត​សសើរ​ដល់​អង្គការ​មូលនិធិ​សប្បុរសធម៌​ព្រីនស៏រៀល​អ៊ី​សេ្ទត​ដែល​បាន​យក​សំភារៈ​និង​ថវិកា​ចែក​ជូន​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​បយ៉ាខា​ពេលនេះ ​ដែល​ជាទឹក​ចិត្ត​មនុស្សធម៌ ​  ​សប្បុ​​រសធម៌​សុទ្ធ​សាធ ដោយ​មិនប្រកាន់ពីពូជ​សាសន៍​ និន្នា​ការ​​គណបក្ស​នយោ​បាយ និងបក្សពួក​អ្វី​ឡើយ។ ឯកឧត្តម​បាន​ផ្តាំ​ផ្ញើរ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំងអស់​ ត្រូវ​យក​ចិត្តទុក​ដាក់​ថែទាំ​សុខ​ភាពឲ្យ​បានល្អ​ ដោយ​ រស់នៅ​ស្អាត​ ហូបស្អាត​ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជម្ងឺ​ដំកាត់​ផ្សេងៗ​មក​យាយី​ ឲ្យ​សោះ ​ហើយ​បើ​សិន​ជា​បងប្អូន​ប្រជា​ពលរដ្ឋ​ មាន​បញ្ហា​អ្វី​មិន​ស្រួល​ខ្លួន​ត្រូវ​ប្រាប់​កូនចៅ​ ឬ​ញាត្តិ​ជិត​ខាង​ឲ្យជូន​ទៅ​ពិនិត្យ​និង​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​ផ្ទះ​បង​ប្អូន​ជា​បន្ទាន់​។

បើ​តាម​ការ​បញ្ជាក់​របស់​ ឯកឧត្តម​ ផាន់​ ចាន់ថុល​ អភិបាល​រង​ខេត្តប៉ៃលិន​បាន​ឱ្យ​ដឹង​ថា​៖ អង្គការ​មូលនិធិស​ប្បុរសធម៌​ព្រីនស៏រៀល​អ៊ី​សេ្ទត​តាម​រយៈ​ឯកឧត្តម​ បាន​នាំ​យក​សំភារៈ​និង​ថវិកា​ទាំងអស់​នេះ​ ដើម្បី​ចែក​ជូន​បងប្អូន​ប្រជា​ពលរដ្ឋ​និង​សិស្សានុ​សិស្ស​នៅ​សង្កាត់​បយ៉ាខា​ចំនួន​៦០០គ្រួសារ​ដែល​ក្នុង​គ្រួសារៗ​ទទួល​បាន​ អង្រឹង១​ សារ៉ុង១​ អាវយឺត១​ មុង១​ មី១កេះ ​និង​ថវិកា​៥០០០រៀល​ ចំនែក​សិស្សា​នុសិស្ស​ចំនួន​១០០នាក់​ក្នុងម្នាក់ៗ​ទទួល​បាន​ កាបូបស្ពាយ១​ សៀវភៅ​៣ក្បាល​ ប៊ិច៣ដើម​ និង​ថវិកា​២០០០រៀល​ ផង​ដែរ។

cpp-11-10-2015-007 cpp-11-10-2015-008 cpp-11-10-2015-009 cpp-11-10-2015-010

[youtube id= “FuNz1MU3hlA”]