(03-10-2015) ប៉ៃលិន៖ នៅក្នុងឱកាសពិធីកាន់បិណ្ឌភ្ជុំបិណ្ឌវេនទី៦ នាថ្ងៃទី៣តុលាឆ្នាំ២០១៥ នេះ ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បរយ៉ាខា និង លោក ស៊ុន យី អនុប្រធានក្រុមការងារ រួមទាំងសមាជិកក្រុមការងារទាំងអស់បានអញ្ជើញចួលរួមកាន់បិណ្ឌវេនទី៦ជាមួយបងប្អូនប្រជាពលរដ្ឋនិងពុទ្ធបរិស័តចំណុះជើងវត្តនៅវត្តបរហ៊ុយ ស្ថិតនៅភូមិបហ៊ុយ សង្កាត់ បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ឯកឧត្តមផាន់ ចាន់ថុល ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខារួមទាំងក្រុមការងារជាមួយពុទ្ធបរិស័ទទាំងអស់បានអញ្ជើញបូជាទានធូបផ្កាថ្វាយព្រះពុទ្ធធិម៉ានៅក្នុងឧបដ្ឋានសិលានិងប្រារព្ធពិធីថ្វាយបង្គុំព្រះពុទ្ធរូបនិងសម្មាទានសិលទៅតាមកន្លងនៃទំលាប់ប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើងដែលមានតាំងពីបុរាណមកដើម្បីជាកិច្ចរំលឹកគុណបុណ្យរតនៈត្រៃជាពិសេសរំលឹកគុណដល់ព្រះពុទ្ធបរមគ្រូនៃយើងដែលព្រះអង្គត្រាស់ដឹងនៅអត្តរៈសាម្មាសាមពុទ្ធិញ្ញាណនិងព្រះធម៌ដ៏ពិសេសពិសាលបន្សល់ទុកសំរាប់ពុទ្ធបរិស័ទគ្រប់រូបគោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្ននិង បន្តនៅពេលអនាគត ។ពុទ្ធឱវាទនៃព្រះធម៌ព្រះអង្គគឺជាប្រទិបបំភ្លឺផ្លូវដ៏មនុស្សលោកគ្រប់រូបប្រកាន់ភ្ជាប់នូវអំពើល្អ អំពើជាកុសល លះបង់នូវអំពើបាប អំពើអកុសលសាងនូវកុសសទានដើម្បីតម្កល់ទុកនូវអនាគត់ជាតិ ពិសេសនោះពុទ្ធបរិស័ទគ្រប់រូបត្រូវគោរពប្រតិបត្តិនិងដឹងគុណបុព្វការីជនមានមាតាបិតាទាំងរូបលោកនូវមានអាយុសង្ខារក្តីឫមរណៈកាលទៅហើយក្តី យ៉ាងណាម៉ិញបុណ្យកាន់បិណ្ឌដែលមានរយៈពេល១៥ថ្ងៃនេះគឺជាសង្ខីភាពបង្ហាញអំពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទគ្រប់រូបចំពោះឧបការៈគុណរបស់បុព្វការីជនបានធ្វើបុណ្យធ្វើទានឧទ្ទិសកុសលជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យដើម្បីអោយវិញ្ញាណក្ខ័ន្តអ្នកមានគុណគ្រប់រូបបានទៅកាន់ឋានបរមសុខកុំបីអាក់ខានឡើយ ។ ម៉្យាងវិញទៀតព្រះពុទ្ធសាសនានេះហើយទើបបច្ចុប្បន្ននេះពុទ្ធបរិស័ទកម្ពុជាគ្រប់ស្រទាប់វណ្ណៈបានរួមសាមគ្គីគ្នាកសាងសមិទ្ធផលជាច្រើនបំរើអោយការរីកចំរើននិងគង់វង្សនូវព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។នៅក្នុងពិធីនេះដែរ ឯកឧត្តម ផាន់ ចាន់ថុល ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខារួមទាំងក្រុមការងារនិងពុទ្ធបរិស័ទទាំងអស់បានអញ្ជើញរាប់បាតនិងវេប្រគេនបច្ច័យដល់ព្រះសង្ឃដើម្បីជាកិច្ចឧទ្ទិសកុសលផលបុណ្យដែលឯកឧត្តមនិងក្រុមការងារបានប្រារព្ធធ្វើនាឱកាសពេលនេះជូនចំពោះដួងវិញ្ញាណក្ខ័ន្តបុព្វការីជនមានមាតាបិតាជីដូនជីតាញាតិការតាំងប្រាំពីរសណ្តានដែលចែកឋានទៅលោកខាងមុខសូមអោយមកទទួលនូវផល្លាអានិសង្ឃដល់ជ្រះថ្លាដែលឧត្តមប្រគល់ជូនតាមរយៈព្រះសង្ឃ។
ក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី៦នៅវត្តបរហ៊ុយនេះ ឯកឧត្តមផាន់ ចាន់ថុល ប្រធានក្រុមការងារចុះជួយសង្កាត់បរយ៉ាខា រួមទាំងក្រុមការងារជាមួយពុទ្ធបរិស័ទទាំងអស់ បានប្រមូលបច្ច័យ វេប្រគេនដល់ព្រះសង្ឃសំរាប់បន្តកសាងសមិទ្ធផលនានាក្នុងវត្តមានទឹកប្រាក់ចំនួន ៣៩៨៥០០០ រៀល។
[youtube id= “CqmcOqEBBic”]