​ក្រុម​ការងារ​គណបក្ស​ ប្រជាជន​កម្ពុជា​ ចុះជួយ​សង្កាត់​ទួលល្វា​ កាន់​បិណ្ណវេន​ទី​១ នៅវ​ត្តអូរច្រារ


(28-09-2015) ខេត្តប៉ៃលិន៖ ថ្ងៃទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​សង្កាត់​ទួលល្វា​ដឹក​នាំដោយ​លោក​ ឌិន​គឹម​ ប្រធាន​ក្រុម​ការងារ​ ឯកឧត្តម​ ធូ​ ភា​ អនុ​ប្រធាន​ក្រុម​ការងារ​ ព្រម​ទាំង​សមា​ជិក​សមាជិកា​រក្រុមការងារ ​និង​ប​ងប្អូន​ញាតិ​មិត្ត​ជិត​ឆ្ងាយ​បាន​ចូល​រួម​កាន់បិណ្ឌ​ វេន​ទី១នៅវ​ត្ត​អូរច្រា ស្ថិត​នៅ​អូរច្រាកណ្កាល​ សង្កាត់ទួលល្វា​ ក្រុង​ប៉ៃលិន​ ខេត្តប៉ៃលិន​។
​ក្នុង​ពីធី​បុណ្យ​កាន់​បិណ្ឌវេនទី១​ ដែល​ថ្នាក់​ដឹកនាំ​ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទួលល្វា ​និង​សមាជិក​សមាជិការ​ ក្រុម​គ្រួសារ ​ព្រម​ទាំង​ញាតិ​មិត្ត​បាន​ធ្វើឡើ​ង​នា​ពេលនេះ ​គឺ​បង្ហាញ​ពីទឹកចិត្ត​សាមគ្គីនិង​គោរព​ស្រ​ឡាញ់វិស័យ​ព្រះ​ពុទ្ធសាសនា ​ដែល​ជា​សាសនារ​បស់​ជាតិ​យើង​ ។ ពិធី​បុណ្យ​កាន់បិណ្ឌ​និងភ្ជុំបិណ្ឌ​គឺជា​ពិធី​បុណ្យ​ប្រពៃណី​ខ្មែរ​យើង ដែល​ប្រព្រឹត្តិ​ទៅ​តាម​គន្លង​ព្រះពុទ្ធសាសនា​ ហើយ​ដោយ​នៅល្ងាច​ថ្ងៃទី​ ២៧​ កញ្ញា​ ឆ្នាំ២០១៥ ​នេះ​ថ្នាក់ដឹកនាំ​ និងសមា​ជិក​សមាជិការ​ក្រុម​ការងារ ព្រម​ទាំង​ញាតិ​មិត្ត​ទាំងអស់​បាន​ប្រារព្ធ​ពិធី​សូត្រមន្ត​និង​ស្តាប់ការ​សម្តែង​​ធម៌ទេស​នា លុះព្រឹក​ឡើង​ថ្ងៃទី​២៨ កញ្ញា​ឆ្នាំ២០១៥​ ថ្នាក់​ដឹកនាំ​ និងក្រុមការងារ​ចុះ​ជួយ​សង្កាត់​ទួលល្វា ព្រមទាំង​ញាតិ​មិត្ត​ទាំង​អស់​បាន​រៀបចំ​ពិធី​សូត្រមន្ត​ប័ង្សុកូលនិង​ រាប់​បាត្រវេរប្រគេន​គ្រឿង​បរិក្ខារ​ ចង្ហាន់​ និងបច័្ចយ​ ដល់​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ផលបុណ្យ​ជូន​ដល់បុព្វការី​ជន​មាន​ ​មាតា បិតា​ ជីដូន​ជីតា​ ញាតិការ​ទាំង​៧​សណ្តាន​ និង​មិត្ត​យុទ្ធជន​ យុទ្ធនារី​ ដែល​បាន​ពលី​ជីវិត​ ក្នុង​បុព្ធហេតុ​ការពារ​ជាតិ​មាតុ​ភូមិ សូម​ឲ្យពួក​គេទាំង​ឡាយ​សូម​បាន​ទៅ​សោយ​សុគតិភព​កុំបី​ឃ្លៀង​ឃ្លាត​ឡើយ ។​
​នៅក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌ​វេនទី១​នៅ​វត្តអូរច្រា​ ថ្នាក់​ដឹកនាំ​ និង​ក្រុមការងារ​ចុះជួយ​សង្កាត់​ទួលល្វា ​បាន​ប្រមូល​បច័្ចយ​ វេប្រគេន​ដល់​ព្រះ​សង្ឃ​​សំរាប់​បន្ត​កសាង​សមិទ្ធផល​នានា​ក្នុងវត្តមាន​ចំនួន ​១លានរៀល​និង២០ដុល្លា​។

cpp-28-09-2015-001 cpp-28-09-2015-002 cpp-28-09-2015-003 cpp-28-09-2015-004 cpp-28-09-2015-005 cpp-28-09-2015-006

[youtube id= “5r4rHyPED5Q”]