ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិនសំរាប់ត្រូតពិនិត្យ គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ត្រូវបានប្រកាសជាផ្លូវការ


ព្រឹកថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៩ នៅសាលប្រជុំសាលាខេត្តប៉ៃលិន មានពិធីប្រកាសសមាសភាពក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន ដើម្បីត្រូតពិនិត្យ គាំទ្រនគោលយោបាយ និងយុទ្ធសាស្រ្តចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលពិធីនេះស្ថឹតក្រោមអធីបតីភាព ឯកឧត្តម ងី ចន្រ្ទផល រដ្ធលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានចុះជួយមូលដ្ឋានរាជធានី/ខេត្ត និង ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ធលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន។ អញ្ជើញចូលរួមនាឱកាសនោះមានេះ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន ឯកឧត្តមអភិបាលរងខេត្ត លោក- លោកស្រី ប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័ន លោកអភិបាលក្រុង ស្រុក ព្រមទាំងមន្រ្តីរាជការជាច្រើននាក់ទៀតផងដែរ ។

បន្ទាប់ពី ឯឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន អានរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនសំរាប់អាណត្តមុន(២០១៤-២០១៩) ជូនអង្គពិធីរួចមក  ឯឧត្តម ងី ចន្រ្ទផល រដ្ធលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានចុះជួយមូលដ្ធានរាជធានី/ខេត្ត បានមានប្រសាសន៍ថា៖ ដើម្បីអោយតំណើរការនៃក្រុមការងារចុះជូយមូលដ្ឋានសម្រាប់ខេត្តប៉ៃលិនទទូលបាននូវប្រសិទ្ធភាពល្អ  ប្រធានក្រុមការងារត្រូវរៀបចំកិច្ចប្រជុំ ជារៀងរាល់ខែអោយបានទៀងទាត់ ជាមួយនិងរដ្ឋបាលខេត្ត ក្រុង/ស្រុក ក្នុងគោលបំណងលើកកំពស់ការផ្ដល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយរាល់បញ្ហាប្រឈមនានា ជួនដល់បងប្អូនប្រជាពលរដ្ធអោយបានទាន់ពេលវេលា។ ឯកឧត្តមមានប្រសាសន៍បន្តថា ៖ ក្រុមការងារចុះជួយមូលដ្ឋានត្រូវចុះជួបប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួរសារ ដើម្បីបានដឹង អំពីក្ដីកង្វល់ សំណូមពរ និងសំណើរ​របស់ពូកគាត់ ព្រមទាំងយកចិត្តទុកដាក់ជំរុញការដោះស្រាយបញ្ហា ដោយផ្អែកលើច្បាប់លិខឹតបទដ្ឋាននានាដែលមានជាធរមាន។

អឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ធលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ កន្លងមកខេត្តប៉ៃលិនក៏ធ្លាប់ជួបនិង​បញ្ហាខ្យល់កន្រ្តាក់ដែលបណ្ដាលអោយបាក់រលំផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងផងដែរ។ ក្នុងនោះក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិនបានចុះទៅដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្ទាល់ និងបានសាងសង់ផ្ទះជូនពូកគាត់ថ្មី និងឧបត្ថមសម្ភារៈថវិកាមួយចំនួនទៀតផងដែរ។ ឯឧត្តមក៏មានប្រសាសសន៍ប្តេជ្ញាចិត្តថា នឹងបន្តយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ក្នុងការចុះជួយប្រជាពលរដ្ធនៅតំបន់ដាច់ប្រយាល ដើម្បីបានដឹងអំពីទុកលំបាក ការខ្វះខាតរបស់ពូកគាត់ និងបន្តជុំរុញគោលនយោបាយយុទ្ធសាស្រ្តចតុកោណ តំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជាអោយកាន់តែប្រសើរឡើងថែមទៀត ។​

សូមបញ្ជាក់ថាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តប៉ៃលិនមានសមាសភាពដូចតទៅ ៖

១/ ឯកឧត្តម អ៊ី ឈាន            រដ្ធលេខាធិការក្រសូងការពារជាតិ   ប្រធាន ,  ២/ ឯកឧត្តម ហាប់ អូម៉ាល៉     រដ្ធលេខាធិការក្រសូងអភិវឌ្ឍន៍ជនបទ   អនុប្រធាន  , ៣/ ឯកឧត្តម ប៉ុញ សច្ចៈ        រដ្ធលេខាធិការក្រសូងធនធានទឹក ឧតុនិយម  អនុប្រធាន , ៤/ ឯកឧត្តម សាវ សុខ  អនុរដ្ធលេខាធិការក្រសូងការពារជាតិ   សមាជិក , ៥/ ឯកឧត្តម សំបូរ វណ្ណារឹទ្ធ    អនុរដ្ធលេខាធិការក្រសូងក្រសូងព័ត៍មាន   សមាជិក , ៦/ ឯកឧត្តម កើត មៀច         អនុរដ្ធលេខាធិការក្រសូងសុខាភិបាល  សមាជិក , ៧/ ឯកឧត្តម អ៊ួង វិបុល    អនុរដ្ធលេខាធិការក្រសូងធម្មកា និងសាសនា  សមាជិក , ៨/ ឯកឧត្តម សឹង រ៉េត        អនុរដ្ធលេខាធិការក្រសូងផែនការ   សមាជិក , ៩/ ឯកឧត្តម ងូន ប៉ោសេង   អនុរដ្ធលេខាធិការក្រសូងរ៉ែ និងថាមពល  សមាជិក , ១០/ ឯកឧត្តម សាក់ សាមឿន ទីប្រឹក្សាក្រសូងសង្គមកិច្ចអតីតយុជន យុវនិតិសម្បទា សមាជិក , ១១/ ឯកឧត្តម ទឹង សុមិត្ត ទីប្រឹក្សាក្រសូងឧស្សាហកម្មនិងសសិប្បកម្ម សមាជិក , ១២/ ឯកឧត្តម គង់ ឌូង ទីប្រឹក្សាក្រសូងព័ត៍មាន សមាជិក , ១៣/ ឯកឧត្តម កៅ កុសល អគ្គនាយកនៃក្រសូងពាណិជ្ជកម្មសមាជិក , ១៤/ ឯកឧត្តម នូ វឌ្ឍនៈ អគ្គនាយកនៃក្រសូងសាធារណៈកានិងដឹកជញ្ជួន សមាជិក , ១៥/ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ស៊ីនួន មេបញ្ជាការរងនៃកងទ័ពជើងកោកនៃក្រសួងការពារជាតិ សមាជិក , ១៦/ ឯកឧត្តម ព្រុំ ធី អគ្គនាយករងនៃក្រសួងមហាផ្ទៃ សមាជិក , ១៧/ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឆន ឡាឌី អគ្គធីការរងនៃក្រសួងមហាផ្ទៃសមាជិក , ១៨/ ឯកឧត្តម សារុន រាឌី អគ្គនាយករង នៃទីស្ដីការគណៈរដ្ធមន្រ្តី សមាជិក , ១៩/ ឯកឧត្តម បណ្ឌឹត ប៉ែនស៊ីថុល អគ្គលេខាធិការងនៃក្រសួងអប់រំយុវជន និងកីឡា សមាជិក , ២០/ ឯកឧត្តម នូន ណុំ អគ្គនាយករង នៃក្រសួងទំនាក់ទំនងជាំមួយរដ្ធសភា ព្រឹទ្ធសភា និង អធិការកិច្ច សមាជិក , ២១/ឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក , ២២/ឯកឧត្តម កែន សេរីរដ្ឋា អគ្គលេខាធិការងនៃក្រសួងបរស្ថានសមាជិក , ២៣/ឯកឧត្តម ប្រាក់ ម៉ូវ អគ្គនាយករងនៃក្រសួងមុខងារសាធារណៈ សមាជិក , ២៤/ ឯកឧត្តម ឌឹម ថេង អគ្គនាយករងនៃក្រសួងពាណិជ្ជកម្ម សមាជិក , ២៥/លោកជំទាវ នង​ ធូក  អគ្គនាយករងនៃក្រសួង សមាជិក , ២៦/លោក កុយ រតនៈបណ្ឌឹត  អគ្គនាយករងនៃក្រសួងសាធារណៈកានិងដឹកជញ្ជួន សមាជិក , ២៧/លោក សំ រ៉ងឌីណាម៉ូ អគ្គនាយករងនៃក្រសួងសាធារណៈកានិងដឹកជញ្ជួន សមាជិក , ២៨/លោក នូន ចំរុង  អគ្គនាយករងនៃក្រសួងសាធារណៈកានិងដឹកជញ្ជួន សមាជិក , ២៩/លោក ធូសំណាង អគ្គនាយករងនៃក្រសួងសាធារណៈកានិងដឹកជញ្ជួន សមាជិក , ៣០/លោក ហ៊ឺ ចិន្ដា អគ្គនាយករងនៃក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ សមាជិក , ៣១/លោកស្រី​ ជូ សុខផានី អគ្គលេខាធិការងនៃក្រសួងកិច្ចការនារី សមាជិក , ៣២/លោក ផេង ស៊ិ ថា សាកលវិទ្យាធិការងនៃក្រសួងវប្បធម៏ និងសមាជិក , ៣៣/លោក ហេង សុដានី អគ្គនាយករងនៃក្រសួងទេសចរណ៍ សមាជិក , ៣៤/លោក ធូក ដារិទ្ធ  អគ្គនាយករងនៃក្រសួងប្រៃសនីយ៍ និងទូគមនាគមន៍ សមាជិក, ,៣៥/លោក ទិត រិទ្ធិពល អគ្គនាយករងនៃក្រសួងពាណិជ្ជកម្ម  សមាជិក , ៣៦/លោក ខែម វិរៈ អគ្គនាយករងនៃក្រសួងឧស្សាហកម្ម និង សប្បកម្ម  សមាជិក , ៣៧/ លោក ញ៉ែម ចន្ធូ អគ្គនាយករងនៃក្រសួងឧស្សាហកម្ម និង សប្បកម្ម  សមាជិក , ៣៨/តំណាងក្រសូងយុត្តិធម៏ សមាជិក , ៣៩/ តំណាងក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាជិក , ៤០/ តំណាងក្រសូងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាជិក , ៤១ តំណាងក្រសូងការបរទេស និងសហប្រត្តិបត្តិការអន្តរជាតិ សមាជិក , ៤២/តំណាំងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សមាជិក៕​ ដោយ៖ ជា ពន្លក