(19-09-2015) ខេត្តប៉ៃលិន៖ នៅពេលថ្មីៗកន្លងទៅនេះ លោក ឌិន គឹម ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់ទួលល្វាបានដឹកនាំប្រជុំក្រុមការងារបក្សភូមិ ដែលកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក អនុប្រធានក្រុមកាងារ និងសមាជិកសមាជិការបក្សចុះជួយសង្កាត់ទួលល្វាមួយចំនួនទៀត។
លោក ឌិន គឹម បានមានប្រសាសន៍ថា កិច្ចប្រជុំជាមួយក្រុមការងារនៅតាមភូមិទាំងអស់ពេលនេះគឺដើម្បីពង្រឹងក្រុមការងារ និងរៀបចំដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានក្នុងសង្កាត់ទួលល្វាឲ្យប្រសើរឡើង។លោកបន្តថាៈកន្លងមកមានបញ្ហាប្រឈមមួយចំនួនដូចជាបញ្ហាធ្វើ អត្តសញ្ញាណប័ណ្ណខុសឈ្មោះជាមួយ សៀវភៅគ្រួសារ សំបុត្រកំណើត ជាដើម ដែលបញ្ហានេះក្រុមការងារទទួលខុសត្រូវតាមភូមិត្រូវយកចិត្តទុកដាក់ស្រង់ស្ថិតិឲ្យបានច្បាស់លាស់ដើម្បីស្នើដល់មន្ត្រីនគរបាលចុះធ្វើអត្តសញ្ញាណប័ណ្ណជូនបងប្អូនបានទាន់ពេលវេលា ព្រោះថាអត្តសញ្ញាណប័ណ្ណមានសារៈសំខាន់ណាស់ សំរាប់បងប្អូនប្រជាពលរដ្ឋយកទៅបំរើការងារផ្សេងៗ ក៏ដូចជាសំគាល់ក្នុងការបោះឆ្នោតនៅពេលខាងមុខផងដែរ។ ទន្ទឹមនេះក្រុមការងារក៏បាន ណែនាំអោយបងប្អូនប្រជាពលរដ្ឋបន្តនូវវប្បធម៌ គោរពស្រឡាញ់ សាមគី្គភាព ឯកភាពគ្នា និងចេះជួយគ្នាទៅវិញទៅមក គឺអ្នកមានលទ្ធភាពជួយអ្នកគ្មានលទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិឲ្យមានសុវត្តិភាពល្អ ដើម្បីបង្កលក្ខណៈរស់នៅរបស់បងប្អូនប្រជាពលរដ្ឋប្រកបរបបរកស៊ីចិញ្ចឹមជីវភាពរីក ចំរើនឡើង។
[youtube id= “FCpRaRG3Juw”]