ថ្ងៃច័ន្ទ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បានស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អញ្ជើញស្រង់ព្រះ និងងូងទឹកដល់លោកយាយលោកតា និងចែកអំណោយដល់លោកយាយ លោកតាផងដែរ នៅឯកន្លែងការប្រារពកម្មវិធីសង្រ្កាន្តប៉ៃលិន នៅមាត់ស្ទឹងប៉ៃលិន។