កំរងរូបភាពនៃព្រឹត្តការណ៍សង្រ្កាន្តប៉ៃលិន អបអរសាទ័រពិធីបុណ្យចូលឆ្នាំថ្មី ប្រៃណីជាតិខ្មែរសំរាប់ថ្ងៃទី១


ថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៣ និង១២នាទីរសៀល  ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន លោកជំទាវ បានស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ព្រះសង្ឃ សីលវន្ត សីលវតី និងមន្រ្តីរាជការជុំវិញខេត្ត អញ្ជើញអុជធូប ទៀន ថ្វាយដង្វាយដល់ទេវតាឆ្នាំថ្មីព្រះនាម ធុង្សៈទេវី បុត្រីទី១ កបិលមហាព្រហ្ម ដែលនឹងយាងមកគ្រប់គ្រង ថែរក្សាមនុស្សលោក អោយបន្តទទួលបានសេចក្តីសុខសប្បាយ ចំរ៉ុងចំរើនជានិច្ចនិរន្តតទៅ។ ដោយ៖ វួច ពឿន